មិនគួរឲ្យជឿសោះ!!! អ្នកវិទ្យាសាស្ត្ររកឃើញវិធីបញ្ចូលចំណេះដឹងចូលក្នុងខួរក្បាលហើយ

កន្លង​មក​នៅក្នុងរឿង​កុនហូលីវូដបែបវិទ្យា​សាស្ត្រ​ យើង​ប្រហែលជាធ្លាប់​បានទស្សនាហើយនូវ​រឿង​មួយចំនួនដែលមានបច្ចេកវិទ្យា​ផ្ទេរចំណេះដឹងពីមនុស្សម្នាក់ទៅមនុស្ស​ម្នាក់យ៉ាង​ងាយស្រួល​ដោយប្រើប្រាស់ឧបករណ៍ពាក់នៅលើក្បាល ឬ​បង្កប់បន្ទះឈីបចូលទៅក្នុង​ខួរ​ក្បាលជាដើម។

ប៉ុន្តែឥឡូវ​នេះបច្ចេកវិទ្យា​ធ្លាប់តែឃើញនៅក្នុង​កុនទាំង​នោះចាប់ផ្ដើមក្លាយទៅជាការ​ពិត​បន្តិចម្ដងៗហើយ ដោយកន្លង​មកនេះ អ្នកវិទ្យាសាស្ត្រ​នៅមន្ទីរ​ពិសោធន៍ HRL នារដ្ឋ California របស់សហរដ្ឋអាមេរិក បានស្រាវជ្រាវ​ឃើញ​វិធី​បញ្ចូន​ចំណេះដឹង​ឱ្យមនុស្ស​ប្រើប្រាស់រយៈពេលខ្លី មិនចំណាយពេលហាត់រៀនយូរ។

អ្នកវិទ្យាសាស្ត្រ​នៅ​មន្ទីរពិសោធន៍នោះបានបង្កើត​ជាឧបករណ៍​មានសណ្ឆាណជា​មួក​ ដើម្បីយកទៅពាក់​ឱ្យមនុស្ស​ដែលពួកគាត់យកពិសោធន៍ ហើយចំណេះដឹង​ដែលបញ្ចូនឱ្យនោះគឺការ​រៀនបើកយន្ត​ហោះ ដោយជំនាញមួយនេះចាយពេលមិនក្រោមពីរឆ្នាំនោះទេក្នុងការ​រៀន។ក្រោយពីបញ្ចូនតាមឧបករណ៍នោះរួច​មកក្រុមអ្នកវិទ្យាសាស្ត្រ​នោះមើលឃើញថា មនុស្ស​ដែលគាត់យកពិសោធន៍នោះ គាត់អាច​បើកយន្ត​ហោះ​សាកល្បង​នៅលើកម្មវិធីបើកយន្តហោះសម្រាប់ពីឡុតបានយ៉ាង​ល្អ មិនចាញ់ពីឡុត​អាជីពនោះទេ។

យ៉ាងណាក៏ដោយ ការរកឃើញនេះកំពុង​តែស្ថិត​ក្នុងការ​ពិសោធន៍បន្ត​បន្ទាប់គ្នានៅឡើយ គេពុំទាន់និយាយថាវិធីនេះសុវត្ថិភាព ១០០% ឬមានផលប៉ះពាល់យ៉ាង​ណាសម្រាប់ខួរក្បាលនៅឡើយនោះទេ ដោយសារតែ​ដំណើរ​ការ​បញ្ចូនចំណេះដឹង ក៏ដូចជាទិន្នន័យ​ទៅខួរ​ក្បាល​ត្រូវប្រើប្រាស់ Signal អគ្គិសនី។

គូសបញ្ជាក់ផងដែរថា កន្លងមកនេះក៏មានការស្រាវជ្រាវស្រដៀងគ្នានេះដែរក្នុងគោលបំណងឱ្យមនុស្សអាចរៀននិងទទួលចំណេះដឹង​​បានលឿន តាមរយៈ​ការ​បញ្ចូល​បន្ទះឈីបចូលទៅក្នុងខួរក្បាល ហើយគម្រោង​ដ៏ធំនេះត្រូវបានគេឱ្យឈ្មោះថា Neuralink ដែលផ្ដួចផ្ដើមគំនិត​ដោយ Elon Musk៕business-cambodia

ប្រភព៖ Telegraph.co.uk

Leave a Reply

Your email address will not be published.