អស្ចារ្យមែន!!! សិស្សានុសិស្ស​​កម្ពុជា៥រូប នឹងនាំយក​រ៉ូបូតដែលខ្លួនបានបង្កើត ទៅប្រកួតក្នុងកម្មវិធី…

សិស្សានុសិស្ស​​ ៥នាក់ មក​ពី​រាជធានី និង​បណ្ដា​ខេត្ត​នានា ព្រមទាំង​​គ្រូ​២​នាក់ នឹង​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ ក្នុង​ការ​​ចូលរួម​ប្រកួត​ប្រជែង​កម្មវិធី Robotics Olympiad លំដាប់​ពិភពលោក​ជា​លើក​ដំបូង​​ នៅ​ទី​ក្រុង ឌូបៃ ប្រទេស​អារ៉ាប់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២២-២៨ ខែ​តុលា ឆ្នាំ​២០១៩ ដោយ​នឹង​មាន​បេក្ខជន​ចូលរួម​ពី​១៩០​ប្រទេស ដោយ​ការ​ប្រកួត​នេះ ក្នុង​ផ្ដោត​ទៅ​លើ​ការ​ប្រើប្រាស់​ រ៉ូបូត ដើម្បី​សម្អាត​កាក​សំណល់​នានា​ក្នុង​នៅ​មហាសមុទ្រ។

ដោយយោងតាមផេកផ្លូវការរបស់ក្រសួងបានបង្ហោះថា៖«យុវជន​កម្ពុជា ត្រៀម​ចូលរួម​ប្រកួត​កម្មវិធី Robotics Olympiad លំដាប់​ពិភពលោក​ជា​លើក​ដំបូង​​ នៅ​ទី​ក្រុង ឌូបៃ។

រាជធានី​ភ្នំពេញ៖ សិស្សានុសិស្ស​​សាលា E2STEM ៥នាក់ មក​ពី​រាជធានី និង​បណ្ដា​ខេត្ត​នានា ព្រមទាំង​​គ្រូ​២​នាក់ នឹង​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ ក្នុង​ការ​​ចូលរួម​ប្រកួត​ប្រជែង​កម្មវិធី Robotics Olympiad លំដាប់​ពិភពលោក​ជា​លើក​ដំបូង​​ នៅ​ទី​ក្រុង ឌូបៃ ប្រទេស​អារ៉ាប់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២២-២៨ ខែ​តុលា ឆ្នាំ​២០១៩ ដោយ​នឹង​មាន​បេក្ខជន​ចូលរួម​ពី​១៩០​ប្រទេស ដោយ​ការ​ប្រកួត​នេះ ក្នុង​ផ្ដោត​ទៅ​លើ​ការ​ប្រើប្រាស់​ រ៉ូបូត ដើម្បី​សម្អាត​កាក​សំណល់​នានា​ក្នុង​នៅ​មហាសមុទ្រ។

លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ជួប​សំណេះ​សំណាល និង​ផ្ដល់​​អនុសាសន៍ ការ​លើក​ទឹក​ចិត្ត​ដល់​បេក្ខជន​ មុន​ពេល​ធ្វើ​ដំណើរ​​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​ ពាំនាំ​នូវ​កិត្តិយស និង​ពាន​រង្វាន់​ជូន​ជាតិ​កម្ពុជា។ ក្នុង​ឱកាស​នោះ បេក្ខជន​ទាំង​នោះ ក៏​បាន​ធ្វើ​បង្ហាញ​ពី​តួនាទី​ និង​សមត្ថភាព​រ៉ូបូត ផល​វិបាក​នៃ​ការ​បង្កើត​រ៉ូបូត ព្រមទាំង​បែប​បទ​ និង​លក្ខខណ្ឌ​ក្នុង​ការ​ប្រកួត។

បច្ចុប្បន្ន​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​នឹង​កំពុង​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​​​វិស័យ​បច្ចេកវិទ្យា ក្នុង​ចំណោម​យុវជន ​​លើក​ទឹក​ចិត្ត​យុវជន​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​លំដាប់​ពិភពលោក ដែល​នេះ​ក៏​ជា​ផ្នែក​មួយ ក្នុង​ការ​លើក​មុខ​មាត់ កិត្តិយស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ ​»៕

ប្រភព៖ MoEYS Cambodia and den-sharing

Leave a Reply

Your email address will not be published. Required fields are marked *