អបអរសាទរកូនខ្មែរម្នាក់ទៀតហើយ!!! បង្កើតឧបករណ៍បាញ់ថ្នាំប្រើតេឡេបញ្ជាពីចម្ងាយរហូតដល់ ១០០ម៉ែត្រឯណោះ (មានវីដេអូ)
ថ្មីៗនេះ លោក ជន ស៊ុង រ៉ាវុទ្ធ បានរៀបរាប់ឲ្យដឹងថា ឧបករណ៍បាញ់ថ្នាំ ដែលប្រើតេឡេបញ្ជាពីចម្ងាយនេះត្រូវធ្វើរួចរាល់ហើយសម្រាប់បម្រើការបាញ់សត្វល្អិតក្នុងដំណាំស្រូវ។ យ៉ាងណាមិញ រ៉ាវុទ្ធ បានបង្ហើបថា ខ្លួនកំពុងត្រូវការជំនួយ ដើម្បីបន្តដំណើរការឧបករណ៍នេះ ឲ្យបានល្អជាងនេះទៀត។
និយាយនៅក្នុងវីដេអូជាង ១ នាទីខាងក្រោម យុវជនមានឈាមជ័រជាកូនកសិករ រូបនេះ ប្ដេជ្ញានិងកែច្នៃឧបករណ៍នេះសម្រាប់បំពេញតម្រូវការក្នុងស្រុកឲ្យបានទូលំទូលាយ និងអាចលក់ចេញទៅប្រទេសជិតខាងថែមទៀតផង ព្រោះវាមានតម្រូវការខ្ពស់គួរសមនាពេលសព្វថ្ងៃ។ឧបករណ៍បាញ់ថ្នាំ ប្រើតេឡេបញ្ជាពីចម្ងាយនេះ រ៉ាវុទ្ធ បានលើកឡើងថា វាត្រូវបានធ្វើឡើងជាពិសេសសម្រាប់ការបាញ់ដំណាំ ដោយអ្នកមិនចាំបាច់ត្រូវចងបំពង់ថ្នាំជាប់ខ្នង ដូចពីមុនទៀតឡើយ
គ្រាន់តែប្រើតេឡេបញ្ជា ឯរយៈចម្ងាយបានប្រមាណជា១០០ ម៉ែត្រ។ វាចំណេញបានទាំងពេលវេលា និងមិនប៉ះពាល់សុខភាពទៀតផង។ចំពោះប្រិយមិត្តដែលមានបំណងចង់ជួយជំរុញ ដល់យុវជនបង្កើតឧបករណ៍ដ៏ពិសេសនេះ អាចទាក់ទងតាមលេខ 098 248 058៕ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖