សូមមេត្តាចែកទានខ្លះផង!!! លោកយាយពិការប្រកាសសុំជើងជ័រ បានដើរស៊ីឈ្នួលចិញ្ចឹមចៅម្ដាយឪពុករត់ចោល
សៀមរាប៖ លើគណនីហ្វេសប៊ុកឈ្មោះ Phorn Chetra បានបង្ហោះរូបភាពច្រើនសន្លឹក រៀបរាប់ស្ទើរតែស្រក់ទឹកភ្នែក ដោយដូនកម្សត់កាយពិការជួបទុក្ខក្រលំបាក ថែមបន្ទុកចៅប្រុសស្រី៦នាក់ ដែលម្ដាយឪពុករត់ចោលកំព្រាដូចកំប្រុកព្រៃ រស់នៅភូមិរលំរុន ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ខណៈជីវភាពគ្រួសារកំពុងតែខ្វះខាតខ្លាំងគ្មានអ្វីជាទីពឹង និងចិញ្ចឹមជីវិត ដាច់ចិត្តលើកដៃសំពះសុំសប្បុរសជនមេត្តាជួយ។
ដោយប្រភពពីគណនីខាងលើបានភ្ជាប់សំណេរយ៉ាងដូច្នេះថា «កុំស្តាយថ្មទូរស័ព្ទអីបងប្អូនជួយស៊ែចែករំលែកផង លោកយាយពិការជើងម្ខាង ត្រូវមកចិញ្ចឹមចៅ៦នាក់ ទាំងវេទនា ព្រោះតែជីវភាពគ្រួសារនេះលំបាកខ្វះមុខខ្វះក្រោយ ដូចនេះមានតែសង្ឃឹម លើពុកម៉ែបងប្អូនសប្បុរសជន ដែលអាចជួយដល់លោកយាយពិការ
និងក្មេងតូចៗទាំងនេះបាន ដែលពួកគាត់ត្រូវការអាហារដើម្បីបន្តជីវិត និងបន្តការសិក្សា ដើម្បីអនាគត់ផង ពិសេសលោកយាយចង់បានជើងថ្មីមួយ ដើម្បីបានដើរស៊ីឈ្នួលគេយកលុយមកចិញ្ចឹមចៅៗដែលតូច សូមបងប្អូនជួយជាថវិការតិចក្តីច្រើនក្តី គឺតាមទឹកចិត្តបងប្អូន»៕