លោកអើយ!!! លោកយាយលោកតាកំសត់ រស់នៅក្នុងខ្ទមទ្រុឌទ្រោម ភួយមុងរហែករយ៉េរយ៉ៃ រាល់ថ្ងៃបានអ្នកជិតខាងជូនបាយកកពិសារតែប៉ុណ្ណោះ…
ក្នុងការរស់នៅគឺមិនសំដៅទៅលើការមានទ្រព្យធនសម្រាប់ចាយនិងសម្រាប់ដោះស្រាយបញ្ហាតែម្នាក់ឯងទេប៉ុន្តែគឺជាការផ្ដល់ក្តីស្រលាញ់និងការចេះអាណិតអាសូរទៅកាន់អ្នកដែលរស់នៅជិតខាងភូមិផងរបងជាមួយគ្នាផងដែរចេស្ដានៅក្នុងបណ្ដាញសង្គមនាពេលបច្ចុប្បន្ននេះជនជាច្រើនកំពុងតែចូលរួមសកម្មភាពសង្គមចាំល្ងាចដែលនេះបង្ហាញឲ្យឃើញពីការគោរពស្រលាញ់ចំពោះជនជាតិរួមគ្នា។
តាមរយះហ្វេសប៊ុកឈ្មោះ Chav Mearnup Keo Nimith បានឲ្យដឹងថា សូមបងប្អូនមេត្តាជួយ share video នេះផង និងជួយជាថវិកាបន្តិចបន្តួចដល់លោកតាលោកយាយផងចុះ ព្រោះសព្វថ្ងៃពួកគាត់រស់នៅគ្មានកូនចៅនិងគេទេគឺអាស្រ័យលើអ្នកជិតខាង អោយបាយកក តិចតួចដើម្បីចិញ្ចឹមជីវិតអ្វីដែលគួរឲ្យខ្លោចចិត្តជាងនេះទៅទៀតនោះគឺមុងភួយរបស់គាត់រហែករយ៉េរយ៉ៃអស់ហើយ
ថវិកាបងប្អូនបន្តិចបន្តួចប៉ុន្តែអាចជួយផ្លាស់ប្ដូរជីវិតគាត់បានឲ្យរស់ស្រួលជាងនេះបាន លេខទូរសព្ទខ្ញុំបាទ Chav Mearnup 093633500 បញ្ជាក់លោកតាលោកយាយគាត់មានអាសយដ្ឋាននៅក្នុងភូមិព្រៃទទឹងឃុំឆ្នាល់មាន់ស្រុកគាស់ក្រឡខេត្តបាត់ដំបង ថវិការបស់បងប្អូនបន្តិចបន្តួចនៅពេលនេះសំខាន់ខ្លាំងណាស់សម្រាប់អាយុជីវិតរបស់ លោកតាលោកយាយនៅពេលនេះ៕