ពេលសួរថាស្បែកជេីងទៅណាគាត់ថាអត់មាន ចុះខោម៉េចស្លៀករហែក គាត់ថាខ្ញុំមានតែអានឹងឯង អ្នកគ្រូ..
សាលារៀន គឺថ្នាល់សម្រាប់បណ្ដុះបណ្ដាល និងជាទីកន្លែងមួយ ដែលប្រមូលផ្ដុំទៅដោយ អ្នកមានចំនេះដឹងជាច្រើន ហើយក៏ជាទីកន្លែងមួយផងដែរ សម្រាប់ក្រេបយកចំនេះដឹង ដើម្បីធ្វើអោយយើងអភិវឌ្ឍន៏ខ្លួន អោយកាន់តែប្រសើរឡើង ក្លាយទៅជាទំពាំងស្នងឬស្សី ជួយដល់សង្គម ព្រមទាំងអភិវឌ្ឍន៏ប្រទេសជាតិរបស់យើង។
ជាការពិតខ្លាំងណាស់ សាលារៀនបានកំពុងដើរតួរឈានទៅមុខយ៉ាងសំខាន់ នៅក្នុងប្រទេសនីមួយៗ ដែលមិនអាចខ្វះបាន សម្រាប់បណ្ដុះបណ្ដាលអភិវឌ្ឍន៏ចិត្ដ និងគោលគំនិតរបស់មនុស្ស អោយចេះមានការត្រិះរិះពិចារណា ថាអ្វីទៅល្អ ហើយអ្វីទៅអាក្រក់កុំអោយ ដើរប្រាស់ចាក់ពីសង្គម ហើយអាចធ្វើឲ្យយើងរកបានការងារល្អ ដើម្បីចិញ្ចឹមជីវិត។
ដោយឡែក កាលពីពេលថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៏មួយ នៃទិដ្ឋភាពរូបថត២សន្លឹក ដោយបានចាក់ដោតក្នុងអារម្មណ៏មហាជន និងមានចិត្ដអាណិតអាសូរជាពន់ពេក ព្រោះតែក្មេងប្រុសម្នាក់ មានជីវភាពក្រលំបាក គ្មានស្បែកជើងពាក់ ហើយខោអាវរហែក ព្រោះតែស្រលាញ់ការសិក្សា សុខចិត្ដមករៀនទាំងប្រឡាក់ពេញខ្លួន។
ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកអ្នកគ្រូបង្រៀនម្នាក់ ដែលជាអ្នកបង្ហោះទិដ្ឋភាពរូបថតខាងលើនេះ បានសរសេរប្រាប់ឱ្យដឹងថា៖”ពេលសួរថាស្បែកជេីងទៅណា គាត់ថាអត់មានទេ ចុះខោម៉េចស្លៀករហែក គាត់ថាខ្ញុំមានតែអានឹងឯងអ្នកគ្រូ”។ បន្ថែមពីលើនេះ អ្នកគ្រូរូបនេះ ក៏បានសរសេរប្រាប់ឱ្យដឹងពីទីតាំងក្មេងប្រុសខាងលើ គឺរៀននៅសាលាសែសិន ឃុំអូរអំបិល ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រភព៖ khosja