ឃើញយាយគេនឹកយាយខ្ញុំ! លោកយាយពីរនាក់បងប្អូន ស្លៀកក្បិន ដោះស្បែកជើង ពាក់ក្រវិលម៉ូតបុរាណដើរផ្សារទំនើបយ៉ាងសប្បាយរីករាយ…
តាមរយះហ្វេសប៊ុកឈ្មោះ Pheary Kh បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ យប់នេះ បានឃេីញលោកយាយពីរនាក់បងប្អូន និងក្រុមគ្រួសារកូនចៅរបស់គាត់ មកពីភូមិនគរក្រៅ ចូលលេងផ្សារ Lucky Mall, (ម្នាក់អត់ពាក់ស្បែកជេីង និងម្នាក់ទៀតពាក់ស្បែកជេីង) ពួកគាត់ស្លៀកក្បិនទាំងពីរនាក់និងពាក់ក្រវិលមាសស្អាតណាស់ ហេីយក៏សុំថតរូបគាត់តែម្តងទៅ។
ជាមួយនេះមានអ្នកបញ្ចេញយោបលផ្សេងៗគ្នាថា “មានតែអ្នកមនុស្សសាស្រ្ត និងអ្នកបុរាណវិទ្យាទេដែលចាប់អារម្មណ៍គាត់ ដូចជាអ្នកគ្រូជាដើម”,”អរគុណច្រេីនលោកគ្រូ, ខ្ញុំស្រឡាញ់ការរៀបចំខ្លួនរបស់គាត់ និង នឹកដល់យាយរបស់ខ្ញុំផងដែរ,”,”ច្រើនតែមកកម្ពុជាក្រោម ពីព្រោះបងខ្មែរយើងខាងនឹងកាន់ប្រពៃណីបានជាងកម្ពុជាកណ្ដាល”,”ក្រវិលម៉ូតបុរាណ ស្អាតណាស់ ធ្លាប់តែឃើញរបស់ចាស់ៗដែលគេធ្វើកំណាយបាន”,”យាយៗស្រុកញុមស្លៀកពាក់ចឹង គ្រប់គ្នាមិនខ្វះទេច្រើនណាស់ អ្នកទីក្រុងទេមិនដែលឃើញ”៕
ប្រភព: pressnews