ការស៊ែររបស់អ្នកពិតជាមានតម្លៃណាស់! សម្តេចតេជោ ហ៊ុន សែនសំរេចចិត្តឲ្យអំណោយអគារសិក្សាថ្ម២ខ្នង និង១២បន្ទប់ ផ្តល់ជូនសាលាបឋមសិក្សា «អូជុញ»
ព្រះវិហារ៖ នៅមុននេះបន្តិចលើទំព័រហ្វេសប៊ុក ភាតរភាពយុទ្ធជន បានបង្ហោះរូបភាពសាទរដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សា «អូរជុញ» ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានទទួលក្ដីសន្ដោសទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយអាគារ២ខ្នង ដែលមាន១២បន្ទប់ ក្រោយពីទទួលដំណឹងក្មេងៗននៀលលើតង់ប្លាស្ទិចរៀនកាលពីពេលថ្មីៗកន្លងទៅនេះ។
ក្រោយទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ នឹងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត
ព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះទៅដល់ទីតាំងសាលារៀនអូរជុញដោយផ្ទាល់ ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាអូរជុញ ក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ៕
ប្រភព: freedomnewskh