សើចចុកពោះជាមួយតារាកំផ្លែងទាំង៣គូប្រចាំនៃកម្ពុជាក្នុងថ្ងៃពិធីកាត់សក់ មង្គលការលោក ប៉ែន ចំរ៉ុង…
ដូចដែរប្រិយមិត្ត និងមហាជនជាច្រើនបានដឹងរួចមកហើយថា នៅព្រឹកនេះ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ប៉ែន ចំរុង រួមជាមួយគូដណ្ដឹង អ្នកនាង ហ៊ុន ដាណេ បានកាន់ដៃគ្នាចូលរោងការហេីយ ក្រោយពីបានស្វែងយល់ចិត្តគ្នាអស់មួយរយៈពេលកន្លងមកនេះ ដោយបានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន ទម្រាំមានថ្ងៃដ៏មង្គលនេះ។
ក្នុងកម្មវិធីនាព្រឹកនេះដែរ ត្រូវបានហាជនជាច្រេីន ជាពិសេស មិត្តៗយុវវ័យដែលជានិយមគាំទ្រចំពោះតារាសម្តែងសម្លេងផ្អែមរូបនេះ បានសម្តែងនូវអារម្មណ៍រំភើប និងត្រេកអរ រួមជាមួយនឹងពាក្យជូនពរជាច្រើន ទៅកាន់អ្នកទាំង២រូប ដែលជាគូស្វាមីភរិយាថ្មោងថ្មី អោយទទួលបាននូវសុភមង្គលដ៏ពិតប្រាកដ និងជោគជ័យនៅរាល់ភារកិច្ចផងដែរ។
ចំពោះពិធីហែរជំនូនកាលពីព្រឹកមិញនេះ គេសង្កេតឃើញថា មានការអញ្ចេីញចូលរួមពីភ្ញៀវកិត្តិយស និងសិល្បករ សិល្បការិនីល្បីៗជាច្រើនរូប ដែលមានដូចជា លោក ឆាយ វីរៈយុទ្ធ, នី រតនា និងភរិយា, ករុណា ពេជ្រ, ខាត់ សុឃីម, កាតុ, តាន់ គីមសួរ, ម៉ម សុម៉ាលី, នាយ គ្រឿន, នាយ ចាបចៀន និងតារាល្បីៗជាច្រើនរូបទៀត ដែលកាន់តែញាំងឲ្យក្នុងកម្មវិធីទាំងមូល ទទួលបាននូវភាពរីករាយ និងមានភាពអធិកអធមជាខ្លាំង។
យ៉ាងណាមិញ បន្ទាប់ពីពិធីហែរជំនូនត្រូវបានបញ្ចប់ទៅហេីយនោះ មកដល់ពេលនេះ ពិធីកាត់សក់ដល់កូនកំលោះ និងកូនក្រមុំក៏បានចូលមកដល់ អ្វីដែលពិសេសនោះ កម្មវិធីកាត់សក់មានដល់ទៅ៣គូឯណោះ គឺ ខាត់ ចំរើន ដៃគូជាមួយ កាតុ, នាយ គ្រឿន ដៃគូជាមួយ ខ្ញុង និង នាយ ចាបចៀន ដៃគូជាមួយ ខាត់ សុឃីម នេះបើតាមការ Live បញ្ជាក់នៅមុននេះបន្តិច ពី អ្នកនាង ខ្ញុង។
សូមជម្រាបដែរថា ពិធីរៀបអាពាហ៍ពិពាហ៍របស់លោក ប៉ែន ចំរុង និងអ្នកនាង ហ៊ុន ដាណេ នឹងប្រារព្ធធ្វើឡេីងនៅដឹព្រីមៀរសែនសុខ អាគារB ចាប់ពីវេលាម៉ោង១៧:០០ តទៅ។ កុំអោយខាតពេលយូរ ចង់ដឹងថាពិធីកាត់សក់មានទិដ្ឋភាពសប្បាយ និងអស្ចារ្យយ៉ាងណានោះ សូមប្រិយមិត្តរីករាយទស្សនានូវទិដ្ឋភាពទាំងស្រុងដូចតទៅ។
ប្រភព: pressnews