ពិតជាគួរឲ្យគោរពមែន!!! ខ្ញុំមិនប្រឹងដើម្បីម្កុដតែមួយមុខទេ តែខ្ញុំត្រូវតែខំប្រឹងដើម្បីមុខមាត់ប្រទេសជាតិខ្ញុំជាធំ

មិនថាការងារអ្វីនោះទេដូចជាការងារសិល្បៈឬក៏ការងារសង្គមផ្សេងៗនិងការងារទាំងនោះមិនសំដៅតែទៅលើការទទួលបាននូវលុយតែម្យ៉ាងទេក្នុងការងារទាំងនោះគឺជាការខិតខំប្រឹងប្រែងដោយផ្ទាល់និងដើម្បីកិត្តិយសសង្គមជាតិទាំងអស់គ្នា។ បើតាមការរៀបរាប់របស់ facebook មួយបានអោយដឹងថា

តាមរយះហ្វេសបប៊ុកឈ្មោះ Dada Tueella បានឲ្យដឹងថា ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូប ខ្ញុំមិនដែលសូម្បីមានគំនិតដាក់សម្ពាធលើក្មេងស្រីម្នាក់អោយត្រូវតែធ្វើមិចទៅដណ្តើមម្កុដយកមកអោយបាននោះទេ … តែអ្វីដែលខ្ញុំមាននៅក្នុងបេះដូងគឺក្តីរំភើបមានចំពោះក្មេងស្រីម្នាក់នេះនិងក្មេងស្រីបន្តបន្ទាប់ទៀតដែលនាងនិងមានឱកាសបានទៅបង្ហាញខ្លួនលើឆាកអន្តរជាតិក្នុងនាមជាតំណាងអោយស្ត្រីខ្មែរទូទាំងប្រទេស អោយពិភពលោកបានឃើញថាកម្ពុជាក៏មានស្ត្រីដែលមានសម្ថភាពអាចឈានជើងចូលបង្ហាញខ្លួនក៏ដូចជាពាំនាំនៅសិល្បៈវប្បធម៌និងរបស់ដែលជាតំណាងជាតិខ្មែរអោយពិភពលោកបានដឹងនិងស្គាល់ថាអ្វីជារបស់ខ្មែរពិតៗ


ខ្ញុំពិតជាមានមោទនៈភាពចំពោះរូបនាង និងសូមផ្តល់កំលាំងចិត្តអោយប្អូនស្រី Somnang Alyna Miss Universe Cambodia 2019💐🇰🇭🇰🇭🇰🇭 សូមប្អូនកុំប្រឹងដើម្បីម្កុដប្អូនត្រូវប្រឹងដើម្បីមុខមាត់ប្អូនក្រុមគ្រួសារ ពិសេសគឺមុខមាត់កិត្តិយសប្រទេសជាតិជាធំ ធ្វើអោយបានល្អតាមសត្ថភាពយើង បងជឿថាប្អូនមិងអាចធ្វើបាន សំរាប់ខ្ញុំខ្ញុំធ្វើអ្វីដែលជាសម្ថភាពខ្ញុំនិងចំណេះដឹងខ្ញុំប៉ុណ្ណោះ ដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាប្រយោជនជាតិរួមនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *