ជំនួយគ្មានសំណង! ជប៉ុនបាននាំយកនូវបច្ចេកទេសដាក់លូដោយមិនចាំបាច់គាស់ផ្លូវដាក់លូដូចមុនដែលកម្ពុជាធ្វើទៀតទេ គឺសុខចិត្តផ្តល់ម៉ាស៊ិនខួងដី យ៉ាងថ្មីស្រឡាង…
នេះយោងតាមរយៈការចេញផ្សាយនៅលើហ្វេសប៊ុក ផេក របស់ក្រសួងសាធារណការ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះបានអោយដឹងថា “ម៉ាសុីនខួងក្រោមដីដាក់លូលើកដំបូងក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការ !
គម្រោងការពារទឹកជំនន់ និងកែលំអប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន បាននាំបច្ចេកវិទ្យាថ្មីដោយប្រើប្រាស់ម៉ាសុីនខួងក្រោមដីស្វ័យប្រវត្តិដាក់លូទំហំ ៨០០មម ប្រវែង ១៥៦០ម ខួងក្នុងជំរៅ ៨ម ចាប់ពីអាងក្រោមដីសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារត់ក្រោមវិថីព្រះសុីសុវត្ថិ ផ្លូវលេខ ៤៧ ឆ្លងកាត់សួនច្បារកួចកាណុង និងផ្លូវលេខ ៧០ ក្នុងខណ្ឌដូនពេញ ។នេះជាលើកទី១ ដែលការដាក់បណ្តាញលូប្រើម៉ាសុីនខួងដាក់លូទំនើប ដែលមិនជីកកាត់ថ្នល់ សួនច្បារ និងមិនប៉ះពាល់ចរាចរលើដងផ្លូវផងដែរ”៕
ប្រភព: cambostar