នរណាខ្លះជាអ្នកចូលចិត្តស្តាប់បទមេឃកំពុងភ្លៀង!​ ពេលនេះ ម្ចាស់បទ លោក Hak Record ពេលនេះគាត់កំពុងមានជំងឺ​ Depression កំរិតធ្ងន់​ធ្ងរ ដែលកំពុងនៅព្យាបាលតនៅប្រទេស​ក្រៅ…

បើនិយាយដល់ជំងឺបាក់ទឹកចិត្ត ឬហៅតាមភាសាអង់គ្លេស (Depression) វិញនោះ ប្រិយមិត្ដដែលជាអ្នកចូលចិត្ដប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ប្រាកដជាធ្លាប់បានលឺពាក្យមួយនេះជារៀងរាល់ថ្ងៃរួចមកហើយ ហើយក៏ប្រហែលជាគិតថា ជំងឺប្រភេទនេះវាគ្រាន់តែ ជាបញ្ហាតូចតាចគ្មានអ្វី ដែលត្រូវព្រួយបារម្ភនោះទេ។

មិនដូច្នេះនោះឡើយ ជំងឺបាក់ទឹកចិត្ត ជាប្រភេទជំងឺម្យ៉ាង ដ៏កាចសាហាវលើសពីអ្វី ដែលយើងធ្លាប់ដឹងនឹងលឺថែមទៀតផង ប្រសិនបើយើងមិនយកចិត្តទុកដាក់ចំពោះវា វានឹងធ្វើឲ្យបុគ្គលនោះ មានអារម្មណ៍សោកសង្រេងយ៉ាងធ្ងន់ធ្ងរ លែងមានចំណាប់អារម្មណ៍ទៅលើការរស់នៅប្រចាំថ្ងៃ រហូតអាចឈានទៅដល់ការសម្លាប់ខ្លួនក៏ថាបាន។

យ៉ាងណាមិញ ស្រាប់តែមុននេះបន្ដិច នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកលោក Omega អ្នកដឹកនាំផលិតកម្ម ថោន បានបង្ហោះសារមួយឃ្លា ដោយប្រាប់ពីស្ថានភាព និងដំណឹងរបស់លោក រិទ្ធ ស៊ុនហាក់ (Hak Record) ដែលជាម្ចាស់បទ មេឃកំពុងភ្លៀងហើយ ស្ដីពីការបាត់វត្ដមានរបស់លោក ក្នុងមួយរយៈពេលនេះ។

ក្នុងនោះដែរ លោក Rith Omega បានសរសេរប្រាប់ឱ្យដឹងថា៖”បងប្អូនច្បាស់ជាស្គាល់ច្បាស់ហេីយ​ ប្អូនខ្ញុំ​ឈ្មោះ​ ហាក់​ ម្ចាស់បទមេឃកំពុងភ្លៀងហេីយ​ ពេលនេះគាត់មានជំងឺ​ Depression កំរឹតធ្ងន់​ ដែលកំពុងនៅព្យាបាល​ នឹងលំហែចិត្តនៅប្រទេស​ក្រៅនៅឡេីយ​។ ខ្ញុំពិតជាបារម្ភពីស្ថានភាពជំងឺនេះមែនទែន​ ព្រោះតារាK-pop ជាច្រេីនអ្នកដែលស្លាប់ដោយសារជំងឺនេះ។

សូមជូនពរគាត់ម្នាក់មួយមក​ សង្ឃឹមថាគាត់ឆាប់បានចូលសិល្បៈវិញ​ ព្រោះគាត់ជាមនុស្សពោរពេញដោយទេពកោសល្យ​ នឹងសមត្ថភាពណាស់​ គាត់ជាធនធានសិល្បៈមួយដែលកម្រ សំលេងគាត់ល្អ​ គាត់ច្រៀងបានតុងខ្ពស់​ គាត់ចេះនិពន្ធបទភ្លេង​ នឹងប៉ារ៉ូលចំរៀងខ្លួនឯងបានទៀតផង”៕

ប្រភព: khosja

Leave a Reply

Your email address will not be published. Required fields are marked *