ស៊ែរម្នាក់មួយបានទេ!!! ហេតុតែប្អូនៗចង់រៀនសុខចិត្តអង្គុយរៀននៅលើប៉ាតង់ ក្រោមដើមឈើ…(មានវីដេអូ)
តាមរយះគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “Hunny Phim” បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា” ថ្ងៃនេះមានរូបភាពកូនៗអង្គុយរៀនក្រោមដេីមឈេី។សូមមាតាបិតាបងប្អូនណាបានឃេីញជួយផ្ដល់ជា:(ឈេី.ដែក.ឬក៏ជាលុយក៏ដែលមិនកំណត់ទេ) សាលាបឋមអូរជុញកំពុងតែរកជំនួយមកធ្វេីរោងដោល2បន្ទប់មានលេខទំនាក់ទំនង0978044485/0976892568/0978564187/0978910917″។
ស្របគ្នានេះតាមរយះហ្វេសប៊ុករបស់ បានសរសេរបង្ហោះថា៖ឃេីញហេីយស្ទេីរតែមិនគួរអោយជឿមិនហ៊ានរាយការណ៍អោយថ្នាក់លេីខ្លាចត្រូវមាត់ ឬ ទុកអោយគេបង្ហោះ ហ្វេសប៊ុក ?សាលាបឋមសិក្សាអូរជុញ ស្ថិតនៅភូមិ សែនរ៉ុងរឿង ១ ឃុំ ទឹកក្រហម ស្រុក ជាំក្សាន្ត ខេត្ត ព្រះវិហារ កំពុងជួបការខ្វះខាតខ្លាំងគ្មានបន្ទប់អោយសិស្សរៀន ។ កូនសិស្សត្រូវអង្គុយរៀនលេីតង់កណ្ដាលវាល មេីលទៅគួរអោយអនិច្ចារណាស់ ។
សូមមន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រះវិហារ អាជ្ញាធរខេត្តព្រះវិហារ និង ក្រសួងអប់រំ យុវជន និង កីឡា មេត្តាជួយឧបត្ថម្ភ សាងសង់សាលារៀនអោយសិស្សានុសិស្សបានរៀនសូត្រសមរម្យផង ។