តារាសម្តែងបទ “មេឃកំពុងភ្លៀងហើយ” សិទ្ធី នីកា កាន់តែស្រស់ស្អាត ក្រោយ…
ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រហែលជាស្គាល់ តារាសម្តែងសិទ្ធី នីកា ដែលល្បីខ្លាំងក្នុងបទ “មេឃកំពុងភ្លៀងហើយ” ហើយបានសម្រាលកូនប្រុសទី១ទេ តែបើក្រឡេកមើលសម្រស់ និងសុខភាពវិញគឺល្អ និងស្រស់ស្អាតខ្លាំងសឹងតែមិនជឿថាជាអ្នកម្ដាយកូនមួយនោះទេ។ក្នុងនោះដែរ សុខភាព តារាស្រីរូបនេះ និងកូនប្រុស ក៏មានលក្ខណៈល្អប្រសើរ មិនមានអ្វីជាបញ្ហាធំដុំនោះទេ ដែលអ្នកនាង នៅតែអាចបញ្ចេញស្នាមញញឹមបានដូចដើម ទោះទើបសម្រាលកូនថ្មីៗនៅក្នុងមន្ទីរពេទ្យ ក៏ដោយ។
យ៉ាងណាមិញ សម្រស់ដ៏ចែងចាំងនេះ អ្នកម្ដាយ វ័យក្មេង សិទ្ធី នីកា ត្រូវបានមហាជន ក៏ដូចជាអ្នកគាំទ្រសរសើរពេញៗមាត់ថាពិតជាពូកែថែរាង និងសម្រស់ណាស់ ព្រោះទោះបីជាពេលមានផ្ទៃពោះក៏ដោយ រួចសម្រាលហើយក៏ដោយ ក៏អ្នកម្ដាយសម័យថ្មីរូបនេះនៅតែស្អាតផូរផង់ គ្មានទាស់ភ្នែក។
អ្វីដែលសំខាន់ នៅក្នុងថ្ងៃសម្រាល ស្វាមីរបស់ សិទ្ធី នីកា ក៏បាននៅក្បែរជាប់ជានិច្ច មិនឲ្យឃ្លាតមួយជំហាននោះទេ ដែលសឲ្យឃើញថា ស្វាមីអ្នកនាង ពិតជាយកចិត្តទុកដាក់ និងស្រលាញ់អ្នកនាង និងកូន ពេញបេះដូងជាខ្លាំង៕