តិចច្រលំថានៅបរទេសចុះ!!! ជើងភ្នំដំរី ខេត្តកំពត…
ខេត្តកំពត ជាទឹកដីគ្របដណ្ដប់ទៅដោយតំបន់ធម្មជាតិ ព្រៃភ្នំ ដងព្រែក ជាច្រើនសុទ្ធសឹងតែមានទេសភាពស្អាតគគួរឱ្យទាក់ចិត្ត ។ ដោយឡែកថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញទេសភាពជាច្រើនសន្លឹកនៅតាមជំរាលជើងភ្នំ មានផ្លូវ មានទឹកបឹង ហ៊ុមព័ទ្ធជុំវិញ រំលេចបានជាផ្ទាំងទស្សនីយភាពយ៉ាងស្រស់ត្រកាលក្រៃលែង ។
តាមប្រភពពីក្រសួងបានប្រាប់ថា ទេសភាពដ៏ស្រស់បំព្រងគួរឱ្យចង់ទៅថតរូបលេងនេះ គឺជាទិដ្ឋភាពនៅទំនប់ការពារជម្រាបតាមជើង ភ្នំដំរី ប្រវែង ១២០០ ម៉ែត្រ ដែលអនុវត្តការងារសាងសង់ដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ស្ថិតនៅក្នុងឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ៕