មិនគួរសោះ!!! កញ្ចក់ឡាន Elon Musk បែក ខាតលុយជិតមួយពាន់លានដុល្លារ ព្រោះមូលហេតុ…

កាលពីព្រឹត្តិការណ៍បង្ហាញរថយន្ត Pick Up របស់ Tesla កន្លង​មក Elon Musk បាក់មុខមិនស្ទើរទេ រឿង​ធ្វើការ​តេស្ដ​គប់កញ្ចក់ឡានដែលគាត់អះអាងថា សូម្បីកាំភ្លើង​ក៏បាញ់មិនធ្លុះនោះប្រែជាស្រាំទៅវិញនោះ។

បន្ទាប់ពីព្រឹត្តិការណ៍នោះកន្លង​ផុត​ទៅ Elon Musk ធ្វើការ​ស៊ើបអង្កេត​ស្វែង​រកមូលហេតុ ដែលធ្វើឱ្យស្រាំក្នុងចំណោមភ្នែកមហាជនរាប់លានគូរ​ដូច្នោះនោះ ហើយថ្មីៗនេះគាត់បានបង្ហោះ​នៅលើបណ្ដាញសង្គម ​Twitter អំពីមូលហេតុដែលបណ្ដាលឱ្យស្រាំកញ្ចក់ ទាំងដែលគាត់តេស្ដនៅក្រោយឆាក​ឃើញថាមិនអីនោះ។

Elon Musk គាត់បានធ្វើការ​បកស្រាយថា ដោយសារតែមុននឹង​គប់នោះ ក្រុមការងារ​គាត់យកញញួរ​ទៅវាយទ្វា ធ្វើឱ្យផ្នែកខាងក្រោមនៃគល់កញ្ចក់ចាប់ផ្ដើមមានស្នាមប្រេះខ្លះៗ ហើយស្នាមប្រះបន្តិច​បន្តួចនេះឯងធ្វើឱ្យកញ្ចក់ប្រែជាស្រាំខាងលើតែម្ដង​ក្រោយ​រងការប៉ះទង្គិច​ពីដុំដែក ប៉ុន្តែមិនបានបែក ឬ​ធ្លុះនោះឡើយ។

សម្រាប់កញ្ចក់ឡានស្រាំនេះផងដែរ ថ្វីត្បិត​ថាប៉ះពាល់ដល់ភាគហ៊ុន Tesla ក៏ពិតមែន ប៉ុន្តែ​បើនិយាយពីការផ្សព្វផ្សាយវិញ យីហោ Tesla ត្រូវបានគេយកទៅជជែកគ្នា គេកាន់តែស្គាល់ជាងមុន​ រីឯចំនួន​នៃការកុម្ម៉ង់វិញ ត្រឹមតែ៣ថ្ងៃបានកើនដល់ចំនួន ២សែនគ្រឿង​ទៅហើយ។

ចំណែកសារពត៌មាន​មួយចំនួនយល់ថា ចំនួនកក់ទុកមុនដ៏សន្ធឹកសន្ធាប់នេះ ដោយសារតែការស្រាំកញ្ចាក់នាពេលបង្ហាញនេះដែរ ហើយនិងរូបរាង​ដ៏ប្លែកចម្លែកពីគេរបស់រថយន្ត Pick Up មួយនេះ ដែលប្រៀបបាននឹងការ​ធ្វើទីផ្សារ​ដោយមិនចាយលុយមួយរៀលអ៊ីចឹង​ដែរ ពោលអស់កញ្ចក់ឡានតែពីរបីផ្ទាំង​។

គូសបញ្ជាក់ថា​កន្លងមក ក្រោយការបង្ហាញបានមួយថ្ងៃ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះប្រមាណជា ៦% ហើយការធ្លាក់ចុះនេះបានធ្វើឱ្យតម្លៃភាគហ៊ុននៅក្នុង​ដៃ​របស់ Elon Musk បាត់បង់តម្លៃគិតជាទឹកប្រាក់សរុបក្នុងរង្វង់ប្រមាណជា ៧៧០លានដុល្លារ​ឯណោះ៕business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *