ភ្លែកភ្នែកមិនដែលឃើញទេ! លោកខេមរៈសិរីមន្ត រាំជាមួយភរិយា កាលពីយប់មិញ គឺរាំកូរសា ហា វខ្លាំងណាស់ …(មានវីដេអូ)
កំពូលតារាចម្រៀង ខេម ប៊ុនថៃ ហៅលោក ខេមរៈ សិរីមន្ដ អតីតតារាចម្រៀងប្រចាំផលិតកម្ម សាន់ ដេ ក្រោយពីបាន
ផ្លាស់ប្ដូរទ្រនំថ្មីមកកាន់ផលិតកម្ម រស្មី ហង្សមាស ធ្វើឲ្យរូបលោកកាន់តែឡើងកូទបន្ថែមទៀត ក្រោយពេលដែលរូបលោកបានបញ្ចេញបទចម្រៀងថ្មីៗជាច្រើន ដូចជាបទ”ធុញបងមែនទេ”ជាដើម។
ទន្ទឹមនឹងភាពជោគជ័យយ៉ាងធំ នៅក្នុងវិស័យសិល្បៈនោះ គេសង្កេតឃើញថា រូបលោកក៏តែងតែបង្ហាញពីសុភមង្គល និងសេចក្ដីស្រលាញ់ ដោយពោលពេញទៅដោយភាពកក់ក្ដៅជាពន់ពេក ចំពោះក្រុមគ្រួសាររបស់លោកជារឿយៗ នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ដែលបានធ្វើឲ្យប្រិយមិត្ដ ដែលជាអ្នកគាំទ្ររបស់លោក ហាក់មានភាពច្រណែនយ៉ាងខ្លាំងចំពោះសេចក្ដីសុខមួយនេះផងដែរ។
ក្នុងនោះដែរ កាលពីម្សិលមិញនេះ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃខួបកំណើត កូនស្រីបណ្ដូលចិត្តរបស់ លោក ខេមរៈ សិរីមន្ត និងគ្រួសារបានជួបជុំគ្នា ប្រារព្ធធ្វើពិធីខួបកំណើត ដោយបានអញ្ចើញលោកឧកញ៉ា និងមិត្ដរួមអាជីពជាច្រើន ដែលមានដូចជា លោក ហេង ឡុង, លោកឧកញ៉ា ឡេង ណាវ៉ាត្រា, កញ្ញា សុខ ពិសី, លោក ហ្សូណូ, ខេម, ខាត់ ជេម, រួមជាមួយបុគ្គលល្បីៗជាច្រើនរូបទៀត ដែលធ្វើឲ្យកម្មវិធីខួបកំណើតកូនស្រីរបស់លោក មានភាពកក្រើតតែម្ដង។
ទន្ទឹមនឹងនេះដែរ អ្វីដែលកាន់តែពិសេសក្នុងថ្ងៃខួបកំណើតកូនស្រីរបស់លោកវិញនោះ និងជាអ្វីដែលគួរអោយចាប់អារម្មណ៏ជាទីបំផុត ដែលមហាជនទូទាំងប្រទេសសឹងតែមិនធ្លាប់ឃើញពីមុនមកនេះ លោក ខេមរៈ សិរីមន្ដ និងភរិយារបស់លោក បានធ្វើឲ្យដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលនេះជាលើកដំបូង ដែលពួកគាត់ទាំងពីរ បានរាំជាមួយគ្នាយ៉ាងឡូយ រហូតធ្វើឲ្យភ្ញៀវដែលបានអញ្ចើញចូលរួម នាំគ្នាស្រែកហូរពេញកម្មវិធីនេះតែម្ដង។
សូមទស្សនាវីដេអូខាងក្រោម
ប្រភព: khosja