ស្នេហ៏តាមហ្វេសប៊ុកមួយគូរទៀត! ខាងប្រុសព្យាយាមឆាតទៅខាងស្រីរាប់ភ្លេច តែខាងស្រីមិនខ្ចីតប មិនខ្វល់ មិនមើលអ្វីទាំងអស់ ស្រាប់តែថ្ងៃមួយ…

ប្រិយមិត្ត​ជឿ​លើនិស្ស័យទេ​? ពេលខ្លះ​មនុស្ស២នាក់មិនដែលស្គាល់គ្នាសោះ​ បែរជាអាចក្លាយជាប្តីប្រពន្ធនឹងអាចរស់នៅជាមួយគ្នាដ៏ចាស់សក់ស្កូវផងដែរ​ តើវាជារឿងដែល​ចៃដន្យ​ឬ? ដោយឡែក​គូស្នេហ៏មួយគូនេះវិញ​ ពិតជាមាននិស្ស័ជាមួយគ្នាម៉ែនហើយ​ ទើបបានជាបណ្តាលឲ្យជួបគ្នា​ ដែលអ្នកទាំង២មិនដែលស្គាស់សោះ​ គ្រាន់​តែ​មាន​ Friend​ ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ​។

បេីយោងតាម​នារី​ជា​កូន​ក្រមុំ​ ដែលមាន​គណនី​ហ្វេសបុក​ឈ្មោះ​ Oun Phoung បាន​មានការ​រៀប​រាប់​យ៉ាង​ដូច​ដូច្នេះ​ថា៖«ខ្ញុំជឿលេីនិស្ស័យពិតមែន ទោះមនុស្សប្រុសម្នាក់ហ្នឹងគាត់ព្យាយាមឆាតមកខ្ញុំច្រេីនណាស់​ តែខ្ញុំមិនដែលតប គឺរាប់មិនអស់ តែខ្ញុំមិនដែលខ្វល់ មិនមេីល មិនតប អ្វីទាំងអស់ តែដល់ថ្ងៃមួយ ខ្ញុំផុសសេងតូប គាត់ក៏ឆាតមកសួរនាំខ្ញុំ ខ្ញុំក៏ឆ្លេីយតបនឹងគាត់

គាត់សួរខ្ញុំនៅណា ខ្ញុំថាខ្ញុំនៅខេត្ត តូបខ្ញុំនៅភ្នំពេញ គាត់ក៏ថាខ្ញុំនៅភ្នំពេញដែល និយាយចុះទ្បេីងៗ គាត់ថាសំលេងខ្ញុំដូចឈឺ ខ្ញុំក៏ឆ្លេីយថាខ្ញុំឈឺ គាត់ក៏ប្រាប់ខ្ញុំអោយលេបថ្នាំ ប្រាប់ទាំងឈ្មោះថ្នាំទៀត ស្តាប់ហេីយគិតថាប្រុសអីស្គាល់ថ្នាំមែស តាមពិតគេគ្រូពេទ្យសោះ តាមញ៉ែ ចង់ឃេីញ ខ្ញុំមិនមកជួបសេត ពិបាកចិត្តបេីកទ្បានទៅខេត្តផ្ទះអាហ៊ាផឹក Hea Rith តែខ្ញុំឃេីញការតស៊ូ នឹងព្យាយាម តាមស្រលាញ់ធ្វេីអោយខ្ញុំមានចិត្តអាណិត ព្រមទាក់ទងលេងៗ បាន1ឆ្នាំក៏មានថ្ងៃពិសេសទាំង2អ្នក ចង់រៀបការណាស់លោកគ្រូពេទ្យហ្នឹង​ មិនដូចខ្ញុំព្រោះវ័យរកលុយ មិនចង់ទាន់គិត តែចង់បំពេញបំណងគ្រួសារ ចុងក្រោយអគុណគ្រប់យ៉ាង សម្រាប់ក្តីស្រលាញ់ដ៏ធំធេងមួយនេះ Bong Vong soon 11.01.2020»។

ប្រភព: khosja

 

Leave a Reply

Your email address will not be published. Required fields are marked *