អ្នកណាខ្លះចង់ទៅលែង! ភ្នំថ្មខ្សាច់​ មានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ ភ្នំនេះគឺមានភ្ញៀវទេសចរណ៍មកទស្សនាជារៀងរាល់ថ្ងៃដោយសារតែ…

បរិស្ថាន​ស្អាត សេវាកម្មល្អ បដិសណ្ឋារកិច្ចល្អ គឺជាគោលដៅចម្បង ក្នុងការទាក់ទាញ ភ្ញៀវជាតិ និងអន្ដរជាតិ ជិតឆ្ងាយ ដើម្បីអោយមកកំសាន្ត មិនត្រឹមតែប៉ុណ្នឹងនោះទេ ថែមទាំងធ្វើអោយប្រជាពលរដ្ឋ និងអ្នកលក់ដូរ នៅក្នុងតំបន់នោះ អាចទទួលបានប្រយោជន៍ផ្សេងៗពីវិស័យ ឧស្សាហកម្ម គ្មានផ្សែងមួយនេះផងដែរ ដែលអាចជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

ប៉ុន្តែប្រសិនបើ នៅទីតំបន់ទេសចរណ៍មួយ បានធ្វើអោយអ្នកទេសចរណ៍បាត់បង់ទំនុកចិត្ត ធ្វើឲ្យអ្នកទេសចរណ៍ មានការខ្ពើម រអាលហើយនោះ មិនយូរប៉ុន្មាន តំបន់នោះអាចនិងស្ងាត់ជ្រងំ ដាច់ស្រយ៉ាល អត្ថប្រយោជន៍របស់ ប្រជាពលរដ្ឋនៅទីនោះ ក៏ដូចជាអ្នកលក់ដូរនៅទីនោះ និងត្រូវរលំរលាយផងដែរ ដែលជាការខាតបង់ ដ៏ធំមួយផងដែរ មិនត្រឹមតែបុគ្គលនោះទេ រដ្ឋក៏អាចខាតបង់ចំណូលយ៉ាងច្រើនគឺចំណូលពីសក្តានុពលនៃ វិស័យទេសចរណ៍។

ដោយ​ឡែក​ កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​​មហាជនអ្នក​ប្រេីប្រាស់​បណ្តាញ​សង្គម​ហ្វេសបុក​​ជាច្រើន​ បាន​មានការ​ភ្ញាក់​ផ្អើល​ និងនាំគ្នា​ស៊ែរបន្ត​យ៉ាង​ព្រោងព្រាត​ ដោយ​មាន​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ Moeu Darasy បានបង្ហាញ​ពី​តំបន់​​មួយ​កន្លែង​ដែល​មាន​ប្រជាពលរដ្ឋ​ទៅលេងយ៉ាងច្រេីន​កុះករ​ជារៀង​រាល់ថ្ងៃ ដោយ​ម្ចាស់​គណនី​រូប​នេះ​ បាន​មានការ​រៀប​រាប់​ថា៖

«ភ្នំថ្មខ្សាច់​ មានទីតាំងស្ថិតនៅភូមិកប់ចិន ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ភ្នំនេះមានភ្ញៀវទេសចរណ៍មកទស្សនាជារៀងរាល់ថ្ងៃ»។ ទន្ទឹម​នឹង​នេះ​ដែរ​ ក៏មាន​ប្រិយមិត្ត​មួយ​ចំនួន​បាន​មានការ​ងឿងឆ្ងល់​ជាខ្លាំង​ថា​ បេីមេីលទៅ​ទិដ្ឋភាព​នៃ​តំបន់មួយនេះ​ ​ហាក់​មិនមានអី​ពិសេស​នោះ​ទេ យ៉ាង​ម៉េចក៏មាន​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ ទៅលេងយ៉ាង​ច្រើន​កុះករ​ទៅវិញ​ ។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *