ភ្ញាក់ផ្អើលខ្លាំង!!! នី មុន្នីនាថ ប្រែសម្រស់ ៣៦០ ដឺក្រេក្រោយគ្រងឈុតអប្សរា
តារាសម្តែង និងជាពិធីការិនី កញ្ញា នី មុនីនាថ ត្រូវបានគេចាត់ទុកថាជាតារាស្រីមួយដួង ដែលអាចឡើងកូដកាន់តែឡើង និងក្តាប់បានតំណែងតួឯកស្រី ស្ទើរគ្រប់រឿង ក្រៅពីការសម្តែងដ៏ប៉ិនប្រសប់ នី មុនីនាថ ក៏ត្រូវបានមហាជនចាត់ទុកជាតារាស្រីដែលមានរូបរាងមុខមាត់ស្រស់ស្អាតផងដែរ ជាពិសេសនៅពេលនាងបានគ្រងជាមួយឈុតដ៏ទាក់ទាញផ្សេងៗទៀតនោះ កាន់តែធ្វើឱ្យតារាស្រីរូបនេះលេចធ្លោខ្លាំងគួរឱ្យកត់សម្គាល់ ។
បើតាមការបង្ហោះពីសំអាងការដែលបានហៅតារាស្រី នី មុនីនាថ ថតនោះបានឱ្យដឹងថា ឈុតបុរាណដែលតារាសម្តែងស្រីតូចច្រឡឹងបានគ្រងនេះមានឈ្មោះ «ទេពអប្សរាលំអរកេសាផ្ការំដួល» និង ឈុត «ទេពអប្សរាលំអរកេសាផ្កាចក» ដែលជាឈុតដំឡើងថ្មីសម្រាប់ផ្សព្វផ្សាយដល់មហាជនបានស្គាល់ ។
ឈុតនេះដែរគឺបានច្នៃឡើងស្របតាមរូបចម្លាក់អប្សរានៅលើជញ្ជាំងប្រាសាទអង្គរវត្តខ្មែរផងដែរ ។បើងាកទៅមើលតារាសម្តែង នី មុនីនាថ ក្នុងឈុតបុរាណទាំងពីរនេះ ពិតជាបានបង្ហាញឱ្យឃើញពីរូបសម្រស់ប្លែកថ្មីមួយបែបទៀតរបស់នាង រហូតដល់មានអ្នកគាំទ្រលើកសរសើរមិនដាច់ពីមាត់ ។