ខ្លោចផ្សាណាស់!!! ទាក់ទងមិនបានតាមរកដល់ផ្ទះ បែរប្រទះឃើញក្នុងទូទឹកកក​ជាកំណាត់ៗ

នៅរសៀលថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរថៃបានទទួលពាក្យបណ្ដឹងមួយឲ្យចុះទៅមើលកន្លែង​កើតហេតុ បន្ទាប់ពីមានអ្នកប្រទះឃើញសពស្ត្រីម្នាក់​ជាកំណាត់ៗ ក្នុងទូទឹកកកគួរឲ្យសង្វេគបំផុត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជនសង្ស័យជាឃាតកត្រូវគេដឹងថា ជាកូនប្រុសរបស់ស្ត្រីរងគ្រោះមានឈ្មោះ ស៊ិរាក់ ស៊ុំដេត អាយុ ២០ឆ្នាំ ។ កូនប្រុសម្នាក់នេះ បានព្យាយាម​លាក់ទុកអាថ៌កំបាំងនៃរឿងក្ដីឃាតកម្មចំពោះម្ដាយបង្កើតខ្លួនឯង​ហើយក៏គ្មានអ្នកណា​ម្នាក់ដឹងពីមូលហេតុ​ពិតប្រាកដនោះឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍បង្កឲ្យមានការផ្អើលឆោឡោឡើង នៅពេលអ្នកជិតខាងបានចូលទៅក្នុងផ្ទះ​ជនរងគ្រោះ ព្រោះមិនអាចទាក់ទងជនរងគ្រោះបាន ហើយបើកទូទឹកកកទើបប្រទះឃើញបំណែកជនរងគ្រោះតែម្ដង។ នៅពេលនោះ កូនប្រុសមិនអាចលាក់បាំងបាន ក៏គិតខ្លីប្រល័យជីវិតតាមក្រោយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកជិតខាងបានរៀបរាប់ថា កូនប្រុសរបស់ជនរងគ្រោះមកនៅជាមួយម្ដាយមិនដល់ ៥ឆ្នាំផង តែកូនគាត់មាន​ជំងឺផ្លូវចិត្តស្ថិតនៅក្នុងដំណាក់កាលព្យាបាល ហើយអ្នកជិតខាង តែងតែឮឈ្លោះប្រកែកគ្នាជាប្រចាំរវាងម្ដាយ និងកូន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីម្សិលមិញ ម៉ោងប្រហែល ៨ យប់មិត្តភ័ក្ដិជនរងគ្រោះនិយាយថា ខ្លួនទើបតែបាននិយាយលេងជាមួយអ្នក​ជនរងគ្រោះសុខៗ ស្រាប់តែថ្ងៃនេះគាត់ទាក់ទងមិនបានទៅសួរកូនគាត់ៗក៏ឆ្លើយថា មិនដឹងម្ដាយ​នៅទីណាទេ តែនាងមិនជឿព្រោះឃើញរថយន្តនៅផ្ទះ ទើបចូលទៅរកក្នុងផ្ទះ តែរកមិនឃើញ នាងមានប្រផ្នូរមិនល្អសោះ នាងក៏ដើរ​សំដៅទៅបើកទូទឹកកក ហើយអ្វីដែលឃើញធ្វើឲ្យនាងតក់ស្លុតយ៉ាងខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំពេចនោះស្រាប់តែឮសំឡេងកាំភ្លើង នាងបែរទៅ ក៏ឃើញកូនប្រុសជនរងគ្រោះដេក ស្លាបលើកម្រាលឥដ្ឋ​ទៅហើយ។ ភ្លាមនោះនាងក៏ប្រញាប់រាយការណ៍ទៅប៉ូលីស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលប៉ូលីសទៅដល់ផ្ទះកើតហេតុនោះ ភ្នាក់ងារប៉ូលីសដែលចុះត្រួតពិនិត្យបានប្រទះឃើញ កាំបិតធំ ញញួរ ថង់ផ្លាស្ទិក និងស្បោងនៅក្នុងទូទឹកកក ហើយពេលយកមកមើល ខាងក្នុងស្បោងមានបំណែក ក្បាល ដៃ ជើង និងដងខ្លួន។ ទើបភ្នាក់ងារប៉ូលីសយកមកតំរៀបជារៀងមនុស្ស តែបែរជាបាត់បំណែកដើមទ្រូងម្ខាង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្រុសជនរងគ្រោះ និង អ៊ំរបស់ជនល្មើស និយាយថាមិនគួរអោយជឿសោះថា ហេតុការណ៍បែបនេះ​កើតឡើង​លើគ្រួសារខ្លួន។ ពិតជាសោកស្ដាយខ្លាំងណាស់ ដឹងដែរថា ក្មួយកើតជំងឺផ្លូវចិត្តស្ថិតនៅក្នុងការព្យាបាល តែគិតមិនដល់ថាក្មួយហ៊ានធ្វើដល់ថ្នាក់នេះសោះ៕

Leave a Reply

Your email address will not be published. Required fields are marked *