អបអរសាទរ!!! កូនផ្សោតកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញកាលពីថ្ងៃទី…

កូន​ផ្សោត​មួយ​ក្បាល​​​​​​​​​​​​​​​​​​​​​​​​​​ទៀត​បាន​កើត​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​!​​​​​​​​​​​​​​​​​​​​​​​​​កូនផ្សោតកើតថ្មីមួយក្បាល​​​​​​​​​​​​​​​​​​​​​​​​​ ត្រូវបានប្រទះឃើញកាលពីថ្ងៃទី២០ ​​​​​​​​​​​​​​​​​​​​​​​​​ខែ​វិច្ឆិកា ឆ្នាំ​​២០១៩ នៅវេលា​​​​​​​​​​​​​​​​​​​​​​​​​ម៉ោងប្រមាណជា​​​​​​​​​​​​​​​​​​​​​​​​​ ៨:៣០ នាទីព្រឹក ​​​​​​​​​​​​​​​​​​​​​​​​​ស្ថិតក្នុងអន្លង់សត្វផ្សោតត្បូងខ្លា ​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងភូមិ​កោះជ្រឹម ឃុំអូរម្រះ ​​​​​​​​​​​​​​​​​​​​​​​​​ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ក្រុមការងារផ្នែក​​​​​​​​​​​​​​​​​​​​​​​​​ស្រាវជ្រាវនៃអង្គការ​​​​​​​​​​​​​​​​​​​​​​​​​ WWF និង​រដ្ឋ​បាល​ជល​ផល​ខេត្ត​ក្រចេះ ​​​​​​​​​​​​​​​​​​​​​​​​​និង​ស្ទឹង​ត្រែង​ បានចុះទៅពិនិត្យអង្កេតកូនផ្សោត​​​​​​​​​​​​​​​​​​​​​​​​​ដែលទើបកើតថ្មី​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពេលទទួលបានព័ត៌មានពី​​​​​​​​​​​​​​​​​​​​​​​​​ក្រុមការងារឆ្មាំ​ទន្លេប្រចាំប៉ុស្តិ៍កោះជ្រឹម​​​​​​​​​​​​​​​​​​​​​​​​​ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។​​​​​​​​​​​​​​​​​​​​​​​​​ ​ក្រោយ​ពេល​ចុះ​ពិនិត្យ​ ​​​​​​​​​​​​​​​​​​​​​​​​​ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ ​ពិត​ជា​បានប្រទះឃើញកូនផ្សោតកើតថ្មីនោះ។

​​​​​​​​​​​​​​​​​​​​​​​ហើយ​​ក្រុមការងារក៏បានធ្វើការអង្កេត​​​​​​​​​​​​​​​​​​​​​​​​​ និងថតរូបកូនផ្សោត ​ ​​​​​​​​​​​​​​​​​​​​​​​​​និងមេរបស់វា។ កូន​ផ្សោតកើត​​ថ្មី​នោះ​​​​​​​​​​​​​​​​​​​​​​​​​​ មាន​អាយុ​ប្រហែល​ជា​ប្រាំ​ថ្ងៃ​ ​​​​​​​​​​​​​​​​​​​​​​​​​ហើយ​នៅ​ក្នុង​ហ្វូង​សត្វ​ផ្សោត​ធំ​ចំនួន​ប្រមាណ​ជាប្រាំ​មួយ​​​​​​​​​​​​​​​​​​​​​​​​​​ក្បាល​។ កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ​​​​​​​​​​​​​​​​​​​​​​​​​ គឺជាកូនផ្សោតទីដប់ពីរហើយដែលបានកត់ត្រាថា​​​​​​​​​​​​​​​​​​​​​​​​​ បានកើតនៅក្នុងឆ្នាំ២០១៩​​​​​​​​​​​​​​​​​​​​​​​​​ ចាប់ពីខែមករា​ រហូតដល់ខែវិច្ឆិកានេះ​​​​​​​​​​​​​​​​​​​​​​​​​ ដោយក្នុងនោះកូនផ្សោតចំនួន​​​​​​​​​​​​​​​​​​​​​​​​​ប្រាំមួយក្បាលត្រូវបានកត់ត្រាថាបានកើតនៅក្នុងខេត្តស្ទឹងត្រែង​​​​​​​​​​​​​​​​​​​​​​​​​ និងកូនផ្សោតចំនួនប្រាំមួយក្បាល​​​​​​​​​​​​​​​​​​​​​​​​​ត្រូវបានកត់ត្រាថាបានកើតនៅក្នុងខេត្តក្រចេះ៕

Leave a Reply

Your email address will not be published. Required fields are marked *