លោកជំទាវ អ៊ូ ធីតាពៅ ភរិយាឯកឧត្តម គួច ចំរើន បានឧបត្ថម្ភលោកតាពិកាជើងខាងស្តាំ ដែលតដាក់ជើងឈើ រួមទាំងថវិកាចំនួន…
រឿងរ៉ាវលោកតា ពិការជើងខាងស្ដាំម្នាក់ ដែលមានជីវភាពក្រីក្រ និងមិនមានលិទ្ធភាពទិញជើងសប្បនិម្មិតសម្រាប់ដើរដូចគេទេ ដោយគាត់បានកែឆ្នៃ ដោយបានយកឈើ និងដែកលួសរួមផ្សំគ្នា ដើម្បីបានជាជើងឈើសប្បនិម្មិតមួយ សម្រាប់ធ្វើជាមធ្យោបាយក្នុងការដើរ។ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Phorn Chetra បានសរសេររៀបរាប់ប្រាប់ឱ្យដឹងដែរថា៖
”អាណិតណាស់ សូមបងប្អូនសប្បុរសជនជួយជើងជ័រដល់គាត់មួយផង លោកពូឈ្មោះ (ក្រែង ខាន) រស់នៅភូមិ ពូរ៉ាប៉ែត ឃុំក្រងតេះ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី គាត់ពិកាជើងខាងស្ដាំគាត់ប្រើជើងឈើដែលគាត់ធ្វើដោយខ្លួនឯង ពេលគាត់ធ្វើដំណើរទៅណាម្ដងៗមានការពិបាកណាស់ និងមានការឈឺចាប់ទៀតផង ខ្ញុំសង្ឃឹមថាបងប្អូននឹងជួយគាត់។ សូមអរគុណ”។
យ៉ាងណាមិញ បន្ទាប់ពីឃើញទុក្ខលំបាក និងភាពពិការរបស់លោកតាខាងលើរួចមក លោកជំទាវ អ៊ូ ធីតាពៅ ភរិយា ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ បានប្រកាសស្វែងរកលោកតាខាងលើ ប្រសិនបើមានបងប្អូនណាស្គាល់លោកតានោះ សូមជួយទំនាក់ទំនងមកកាន់លោកជំទាវ ព្រោះលោកជំទាវចង់ជួយផ្តល់ជើងសិប្បនិមិត្មជូនលោកតាពិការនេះ។
ដោយឡែក ស្រាប់តែមុននេះបន្ដិច នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីការប្រកាសស្វែងរកលោកតាខាងលើរួចមក យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ផែង វណ្ណៈ បានសរសេរប្រាប់ឱ្យដឹងពីដំណឹងល្អមួយថា៖”មិនសរសេីរមិនបាន ស្វាមីជាមន្ត្រីល្អហេីយ ភរិយាចិត្តធម៌ទៀត។
បន្ទាប់ពីបានទទួលដំណឹងថា លោកតា ក្រែង ខាន អាយុ ៧០ឆ្នាំ ជនជាតិភាគតិចព្នង ពិការជេីងរស់នៅក្នុងជីវភាពក្រីក្រ នៅភូមិ ពូរ៉ាប៉ែត ឃុំ ក្រង់តេះ ស្រុក ពេជ្រាដា ខេត្ត មណ្ឌលគីរី លោកជំទាវ អ៊ូ ធីតាពៅ ភរិយា ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភលោកតាចំនួន ១០០០ដុល្លារ។ ថវិកានេះត្រូវបានលោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា ខេត្តមណ្ឌលគិរី យកទៅប្រគល់ជូនលោកតាដោយផ្ទាល់ដៃ។
ប្រភព៖ khosja