ការស៊ែររបស់បងប្អូនពិតជាមានតម្លៃពិតមែន! ប្អូនប្រុសដែលបានបាត់ខ្លួន ពេលនេះបានរកឃើញវិញហើយបងស្រីម្នាក់ បានធ្វើការប្រកាសស្វែងរកប្អូនប្រុសដែលបានបាត់ខ្លួន តែពេលនេះបានទទួលដំណឹងហើយ…
កាលពីពេលថ្មីៗនេះ យុវជនម្នាក់បានបាត់ខ្លួនពីផ្ទះជាច្រើនថ្ងៃមកហើយ នៅមិនទាន់បានដឹងនៅឡើយថា បាត់ទៅជាមួយអ្នកណានោះទេ ដោយក្រុមគ្រួសារមានការបារម្ភខ្លាំង ក៏បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងបានបង្ហោះតាមហ្វេសប៊ុក។
គណនី Mey MeyLy បានសរសេរថា៖ នេះជាក្មេងប្រុសដែរត្រូវជាប្អូនជីដូនមួយដែររស់នៅជាមួយខ្ញុំគាត់បានបាត់ពីផ្ទះ កាលពីយប់ ២២ ១១ ១៩ ម៉ោងប្រហែល៨:០០ យប់ គាត់ទៅជាមួយមិត្តភក្តិរបស់គាត់ហេីយមិនដឹងមិត្តរបស់គាត់និយាយអ្វីខ្លះទេ លួងលោមអ្វីខ្លះ ហេីយមិនដឹងថាមិត្តរបស់គាត់មានបំណងអ្វីលេីកគាត់។
សូមបងប្អូនជួយពួកខ្ញុំផងបេីបងប្អូនណាបានឃេីញរូបរាងនឹងភិនភាគដូចរូបដែរនាងខ្ញុំបង្ហោះជួយឃាត់គាត់ទុកហេីយទាក់ទងមកខ្ញុំតាមលេខទូរស័ព្ទ ០១២៧០៩៥១៩ /០៦៩៨៨៨៨០៩ បេីប្អូនទាក់ទងពួកខ្ញុំមិនបាន បងប្អូនអាចជួយឃាត់យកទៅទុកនៅប៉ុសបូសីសតាមខណ្ឌដែរបងបអូនរកឃេីញក៍បានព្រោះខាងពួកខ្ញុំបានដាក់ពាក្សប្តឹងប៉ូសីសគ្រប់ខណ្ឌហេីយ (ខ្ញុំនឹងមានជាសាគុណជូនបងប្អូនសំរាប់ការជួយរបស់បងប្អូន ) សូមបងប្អូូនជួយ share ផង សូមអរគុណបងប្អូនទាំងគ្នាទុកជាមុន Piseth Rithy។
តែពេលនេះបានរកឃើញយុវជនដែលបានបាត់ខ្លួនហើយ បងស្រីគាត់បានសរសេរថា៖ អរគុណបងប្អូនក្នុងFB ដែរបានជួយស៊ែ លូវនេះមិត្តភក្តិគាត់ជូនគាត់បានមកដល់ផ្ទះវិញហេីយ ហេីយក៍អរគុណដល់បងប៉ូសីសគ្រប់ខណ្ឌដែរបានជួយ នឹងអរគុណដល់បងSovann Rithy ដែរបានជួយផ្សព្វផ្សាយ អរគុណខ្លាំងណាស់៕
ប្រភព: cambo-social