កុំដាច់ចិត្តអូសរំលងអីជួយស៊ែរលើកទឹកចិត្តគាត់ផង! វិចិត្រករខ្មែរម្នាក់នេះ មានទឹកដៃល្អណាស់ ក្នុងការគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន
មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វិចិត្រករខ្មែរម្នាក់ឈ្មោះ ណាក់ ណាង ដែលលោកមានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើន កន្លងទៅ រហូតធ្វើឲ្យ គេគ្រប់គ្នាសរសើរមិនដាច់ពីមាត់នូវស្នាដៃដ៏ល្អរបស់លោក។
ចំណែកកាលពីម្សិលមិញនេះ វិចិត្រករ រូបនេះ បានគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលមានទឹកដៃល្អគូរូបដូចទ្រង់ខ្លាំងណាស់ រហូតទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន។ លោក ណាក់ ណាង ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមទៀតថា៖ “ទូលព្រះបង្គំ ណាក់ ណាង សូមឧទ្ទិសរូបគំនូរមួយផ្ទាំងនេះ ថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរាម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក ជាទីគោរពសក្ការៈ ដោយព្រះអាល័យ”។
គួររំលឹកឡើងវិញបន្តិចផងដែរថា កម្មវីធីដង្ហែព្រះសព ឆ្ពោះទៅព្រះមេរុ ដេីម្បីប្រារព្ធព្រះពិធីថ្វាយព្រះភ្លើង ខាងមុខវត្តបទុមវតី ប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែវិច្ឆិកា ខាងមុខនេះវេលាម៉ោង ៦ព្រឹក។ មហាជនទាំងអស់អាចអញ្ជើញចូលរួមដង្ហែ ដេីម្បីថ្វាយព្រះដំណេីរជាលេីកចុងក្រោយ ក្នុងក្បួនមហាជន រឺឈរតាមបណ្តោយផ្លូវ ដែលគណៈកម្មាធិការបុណ្យជាតិរៀបចំ៕
ប្រភព: share4lives