ពលរដ្ឋវៀតណាមខ្លួនឯង ក៏ឈប់ទិញបន្លែក្នុងប្រទេសខ្លួនដែរ ព្រោះគីមីច្រើនពេក សុខចិត្តដាំបន្លែលក្ខណៈគ្រួសារ

ពលរដ្ឋវៀតណាមនាំគ្នាផ្អើលបារម្ភរឿងបញ្ហាសុវត្ថិភាពចំណីអាហារ ជាពិសេស បន្លែផ្លែឈើក្នុងស្រុកដែលមានផ្ទុកជាតិគីមីប៉ះពាល់សុខភាព។ ចុះខ្មែរយើងដែលនាំចូលបន្លែផ្លែឈើសន្ធឹកសន្ធាប់ពីវៀតណាម តើគួរគិតយ៉ាងណា?ពលរដ្ឋវៀតណាមរស់នៅក្នុងទីក្រុងនាំគ្នាផ្អើលដាំបន្លែក្នុងបំពង់ផ្លាស្ទិកនៅសំយាបផ្ទះ ឬនៅលើដំបូលផ្ទះ ដើម្បីបានបន្លែគ្មានជាតិគីមីគ្រាន់នឹងហូបក្នុងគ្រួសារ។ នេះបើយោងតាមការចុះ

ទន្ទឹមនឹងនេះ សហគមន៍កាន់តែច្រើនឡើងនៅក្នុងប្រទេសវៀតណាមងាកទៅរកការដាំដុះបន្លែបែបសរីរាង្គផងដែរ និងនាំគ្នាផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃបន្លែផ្លែឈើគ្មានជាតិគីមី។ប៉ុន្តែ ការរកឃើញនៃរបាយការណ៍នេះ ត្រូវបានរដ្ឋមន្ត្រីសុខាភិបាលវៀតណា

របាយការណ៍ដដែលបានរកឃើញថា ៨,៥%នៃបន្លែផ្លែឈើវៀតណាមដែលដាក់លក់នៅលើទីផ្សារ មានផ្ទុកជាតិគីមីលើសកម្រិត ហើយ ១៦ភាគរយនៃកសិដ្ឋាន ៥៧.៤០០កន្លែង ដែលត្រូវបានសិក្សា បានរំលោភច្បាប់ទាក់ទងនឹងការប្រើថ្នាំពុលកសិកម្ម និងជីរកសិកម្ម។
ចុះខ្មែរយើងវិញ ដែលទទួលទានបន្លែផ្លែឈើនាំចូលពីវៀតណាម តើគួរបារម្ភទេ?
ក្នុងមួយឆ្នាំៗ កម្ពុជាមានតម្រូវការប្រើប្រាស់បន្លែជាង ៩៣ម៉ឺនតោន ក្នុងនោះកម្ពុជាមានសមត្ថភាពផលិតបន្លែបានដោយខ្លួនឯងប្រមាណតែ៤២ម៉ឺនតោន ដែលចំនួននេះមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ទៅនឹងតម្រូវការ

ដូច្នេះហើយ កម្ពុជានំាចូលបន្លែប្រមាណជាង ៥០ភាគរយពីក្រៅប្រទេស ភាគច្រើនមកពីប្រទេសវៀតណាម ថៃ និងមួយផ្នែកទៀតនាំចូលមកពីប្រទេសចិន ដើម្បីបម្រើឲ្យសេចក្តីត្រូវការចាំបាច់ក្នុងទីផ្សារកម្ពុជា។
និន្នាការនៃការនាំគ្នាដាំបន្លែបែបសរីរាង្គនេះ គឺបន្ទាប់ពីមានរបាយការណ៍ជាញឹកញយអំពីបញ្ហាចំណីអាហារគ្មានសុវត្ថិភាព ជាពិសេស បន្លែផ្លែឈើដែលមានផ្ទុកជាតិគីមីប៉ះពាល់ដល់សុខភាព។KBN

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.