តោះជួយស៊ែរម្នាក់មួយបានទេ បេីស្រលាញ់សិល្ប:បុរាណខ្មែរ ហើយបើបងប្អូនចង់រៀនសូមទាក់ទងលេខខាងក្រោម……
តាមរយះហ្វេសប៊ុករបស់កញ្ញា ពេជ្រ ចរណៃបានឲ្យដឹងកាលពីថ្ងៃទី ២៣ វិច្ឆិកានេះថា ប្រកាសរេីស យុវជនចំនួន(២០០)អ្នក មកហាត់រៀន ក្បាច់គុនល្បុក្កតោខ្មែរ និង ល្ខោនខោលខ្មែរ (ដោយមិនមានបង់ប្រាក់)។គោលបំណង:១/ យុវជនដែលបានចូលហាត់រៀន និង បានដេីរជា(តួអង្គសម្ដែង)នៅក្នុងកម្មវិធី (ព្រឹត្តិការណ៍ ល្ខោនខោលខ្នាតធំ ឆ្នាំ២០២០)ដែលផ្ដេីមកម្មវិធីដោយ លោកគ្រូ (ស៊ុប សក្ខ័រា)ប្រធានគណៈកម្មការ។
២/ យុវជនដែលបានហាត់រៀនចេះ គឺជាសរសរទ្រូងនិងជាបុគ្គលដ៏សំខាន់ របស់ប្រទេសជាតិ ដែលអាចបង្ហាត់បង្រៀនកូនចៅជំនាន់ក្រោយបាន។៣/ ការចូលរួម ហាត់រៀនដោយផ្ទាល់ គឺជាការចូលរួមដ៏សំខាន់បំផុត ដែលអាច ថែរក្សា ការពារ លេីកស្ទួយ និង ផ្សព្វផ្សាយ សិល្ប:បុរាណខ្មែរ 🇰🇭។
ទទួកចុះឈ្មោះចូលរៀន ចាប់ពី ពេលនេះទៅ រៀនក្នុងមួយអាទិត្យ តែមួយទេ( គឺថ្ងៃអាទិត្យ )អាយុចាប់ពី ១៥ឆ្នាំ ទៅ ៣៥ឆ្នាំ ទទួលទាំង ពីរ ភេទ ម៉ោងចូលរៀន ៥:០០ ដល់ម៉ោង ៦:៣០ ចប់ ទីតាំងហាត់រៀន នៅ ផ្ទះកាហ្វេវប្បធម៍ ឬស្សីកែវទំនាក់ទំនងចុះឈ្មោះតាមរយះលេខ:០៩៦ ៩២៦ ៧៧៧៧៕