ខ្លោចផ្សារណាស់!!!សូមបងប្អូនជួយស៊ែរបន្ត ដើម្បីរកយុត្តិធម៌ដល់គាត់ផង!!! ស្រ្ដីម្នាក់បានរងគ្រោះស្លា ប់ ទាំងម្តាយនឹងកូននៅក្នុងផ្ទៃ ដោយសារតែមន្ទីរពេទ្យ…
យោងតាមរយៈគណនីហ្វេសប៊ុកលោក សាន ព្រំ ដែលនៅមុននេះបន្តិច បានមានការរៀបរាប់ឲ្យដឹងថា៖«ក្រុមសកម្មជនហ្វេសប៊ុក កូនសិស្សលោក {គ្រូព្រំ សាន} គួរអោយសង្វេកណាស់ ដោយមានស្រ្ដីម្នាក់រងគ្រោះថ្នាក់ដល់ជីវិតទាំងម្ដាយទាំងកូននៅក្នុងផ្ទៃនៅមន្ទីរពេទ្យបង្អែកក្រុងចំការចេក(ក្រុងកំពង់សោម) នាព្រឹកថ្ងៃទី23/11/2019 ហេតុការណ៏ដែលកើតឡើងលើស្ដ្រីរងគ្រោះដោយសារខាងមន្ទីរពេទ្យពន្យាពេលឆ្លងទន្លេ ដោយអ្នករងគ្រោះចូលពេទ្យតាំងពីម៉ោង10យប់
ថ្ងៃទី22/11/19 រហូតដល់ព្រឹកថ្ងៃទី23/11/19 ទើបស្រ្តីរងគ្រោះដាច់ខ្យល់ស្លាប់ទាំងម្ដាយនិងកូន ដោយខាងគ្រូពេទ្យមិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺធ្វេសប្រហែសពេលវេលាធ្វើអោយស្រី្ដរងគ្រោះអស់កំលាំងរលីង ទើបខាងគ្រូពេទ្យមកបង្ខាំអោយប្ដីស្ដ្រីរងគ្រោះផ្ដិតមេដៃអោយយកទៅវះកាត់ អ្វីៗហួសពេលអស់ទៅហើយមិនបានវះកាត់អ្វីអស់។
យើងខ្ញំក្រុមគ្រួសារជនរងគ្រោះ សូមអំពាវដល់ឯកឧត្ដម គួច ចំរើន លោកមេត្តារកយុត្តិធម៌ ជនរងគ្រោះនិងក្រុមគ្រួសារសពផង សពស្រី្ដរងគ្រោះមានឈ្មោះ ផន រុឹម អាយុ39ឆ្នាំ រស់នៅភូមិ2 សង្កាត់1 ក្រុងព្រះសីហនុុ ខេត្តព្រះសីហនុ។ នៅពេលនេះសពបានដឹកមកដល់ស្រុកកំណើតនៅភូមិឫស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ សូមបងប្អូនរួមជាតិជួយ ស៊ែរដើម្បីអោយ (ឯកឧត្ដម គួច ចំរើន)លោក បានឃើញផង ដើម្បីជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារសព ដោយក្ដីអនុគ្រោះ»។
ទាក់ទងនឹងហេតុការណ៍ខាងលើនេះ ត្រូវបានមជ្ឈដ្ឋានមហាជនជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក បានមានការសោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំងចំពោះស្រ្តីរងគ្រោះ និងបានធ្វើការរិះគន់យ៉ាងចាស់ដៃតែម្តង ដែលមិនគួរណាខាងមន្ទីរពេទ្យមានការធ្វេសប្រហែសបែបនេះ រហូតបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺស្លាប់បែបនេះទាល់តែសោះ។