គាំទ្រអំពើល្អ!!! លោក ជំទាវ ហ៊ុន សុីណាត បានឧបត្ថម្ភដល់លោក សែម សង្វាត ដេីម្បីព្យាបាល…
កាលពីប៉ុន្មានថ្ងៃមុននេះ លោក សែម សង្វាត អតីតតារាចម្រៀងដ៏ល្បីកាលពីជាង១០ឆ្នាំមុន និងធ្លាប់ជាតារារួមក្រុម EV Band បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ដោយអាការៈក្អួតឈាមដួលសន្លប់ ក៏ត្រូវបានក្រុមគ្រួសារបញ្ចូនទៅកាន់មន្ទីរពេទ្យ ជោរៃភ្នំពេញ ដេីម្បីធ្វើការសង្រ្គោះជាបន្ទាន់។
សូមជម្រាបជូនប្រិយមិត្តឲ្យបានដឹងថា លោក សែម សង្វាត បានមានជំងឺដ៏កាចសាហាវមួយ គឺជំងឺថ្លេីម ហេីយមុននឹងឈានដល់ការធ្លាក់ខ្លួនបែបនេះ គឺដំបូងឡេីងគាត់មានជំងឺច្រមុះ ដោយចេះតែលេបថ្នាំជាច្រេីនឆ្នាំរួចមក ក៏បង្កឲ្យប៉ះពាល់ដល់ក្រពះ និងថ្លេីម ហេីយកាន់តែវិវត្តដូចដែរប្រិយមិត្តបានឃេីញស្រាប់ក្នុងពេលនេះយ៉ាងចឹង។
យ៉ាងណាមិញ ក្រោយពីជំងឺដ៏រាំរ៉ៃនេះនៅតែបន្តយាយីដល់លោក សែម សង្វាត អស់រយៈពេលជាច្រើនឆ្នាំរួចមក ស្រាប់តែកាលពីប៉ុន្មានថ្ងៃមុននេះ អតីតតារាចម្រៀងដ៏ល្បីរូបនេះ បានក្អួតឈាមដួលសន្លប់ដោយសារតែផ្ទុះសរសៃក្រពះ និងមានអាការៈយ៉ាងធ្ងន់ធ្ងរ ត្រូវការឈាមជាច្រើនប្លោកប្លោកជាបន្ទាន់ ដេីម្បីជួយសង្រ្គោះដល់រូបលោក។
យ៉ាងណាមិញ នៅមុននេះបន្តិច អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានមានការបញ្ជាក់ឲ្យដឹងថា៖«នាងខ្ញុំតំណាងអោយលោកជំទាវ Sinath Hun បាននាំយកថវិកាចំនួន 200$ មកជូនបងប្រុស សែម សង្វាត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រោះលោកជំទាវកំពុងបំពេញភារកិច្ចនៅក្រៅប្រទេស ។
នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ដដ៏ល្អរបស់លោកជំទាវចំពោះបងប្រុស សែម សង្វាត សូមជូនពរលោកជំទាវមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច»។ សូមបងប្អូនអ៊ុំពូមីង មេត្តាបន្តជួយគ្រួសារគាត់ផង ខណៈដែលកំពុងជួបការខ្វះខាតថវិកា។ លេខទូរស័ព្ទ 086853279 ABA SANGVATH RATHANAK 000445411 កុងធនាគារកូនប្រុសបងសែមសង្វាត។
ប្រភព៖ khosja