ស្ត្រីដើរតួនារីខ្លាំងណាស់ក្នុងសង្គមជាតិ១! អបអរសាទរទីបំផុតកីឡាការិនីកម្ពុជា ” កែ ឡេង” បានឈ្នះមេដាយមាសប៉េតង់ពិភពលោក ជាលើកទី៤… (មានវីដេអូ)
ពិតជាមោទនភាពជាតិខ្មែរខ្លាំងណាស់ ដោយនាខណៈពេលមុននេះបន្ដិច នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ វីរកីឡាការិនី កែ ឡេង ក្លាយជាស្ដ្រីដំបូងក្នុងពិភពលោក ដែលឈ្នះមេដាយមាសកីឡាប៉េតង់ពិភពលោក ៤សម័យកាលជាប់ៗគ្នា ខណៈដែលឆ្នាំនេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឯពហុកីឡាដ្ឋានជាតិ អូឡាំពិក។
ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៏ថា៖”កម្ពុជាអបអរសាទរកីឡាការិនី កែ ឡេង ឈ្នះមេដាយមាសប៉េតង់ពិភពលោកលើកទី៤។ សូមអបអរសាទរ វីរកីឡាការិនី កែ ឡេង ដែលបានការពារមេដាយមាសពិភពលោកជាលើកទី៣ ដោយបានផ្ដួលកីឡាការិនីឡាវ Bivilak Thepphakan ដោយលទ្ធផល ៣៦-២២ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅក្នុងការប្រកួតកីឡាប៉េតង់ជើងឯក ពិភពលោកយុវជន និងស្ដ្រី លើកទី១៧ លើវិញ្ញាសារវាយយកពិន្ទុ(Shooting) នារសៀល ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ២០១៩ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
នេះជាកិត្តិយស និងជាមោទនភាពជាតិ ដែលវីរកីឡាការិនី កែ ឡេង ដណ្ដើមបានមេដាយមាសពិភពលោក ជាលើកទី ៤ ជាប់ៗគ្នា ខណៈមិនទាន់មានកីឡាការិនីប្រទេសណាអាចធ្វើបានដូចកម្ពុជាឡើយ។ ចំពោះមេដាយមាសពិភពលោក អមជាមួយកំណត់ត្រាប្រវត្តិសាស្ដ្រដ៏កម្រនេះ គឺស្របពេលដែលប្រទេសកម្ពុជា ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ហើយ ៣លើកមុន ដែលអ្នកស្រី កែ ឡេង ដណ្ដើមបាន គឺកាលពីឆ្នាំ២០១៣ នៅប្រទេសបារាំង, ឆ្នាំ ២០១៥ នៅប្រទេសថៃ និងឆ្នាំ២០១៧ នៅប្រទេសចិន។ អរគុណបងប្អូនជនរួមជាតិដែលបានចូលរួមទស្សនា គាំទ្រ និងលើកតម្កើងវិស័យកីឡាជាតិរបស់យើង”។
សូមទស្សនាវីដេអូខាងក្រោម
ប្រភព: pressnews