ស៊ែរឲ្យគ្រួសារលោកតាដឹងផង! ជំទាវចិត្តធម៏ អ៊ូ ធីតាពៅ ភរិយាឯកឧត្តម គួច ចំរើន ប្រកាសស្វែងរកលោកតាពិកាជើងខាងស្តាំ ដែលតដាក់ជើងឈើ ក្នុងគោលបំណង…
ប្រិយមិត្ដប្រាកដជាទទួលបានជ្រាបខ្លះៗរួចមកហើយ កាលពីល្ងាចម្សិលមិញនេះ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នូវរឿងរ៉ាវលោកតា ពិការជើងខាងស្ដាំម្នាក់ ដែលមានជីវភាពក្រីក្រ និងមិនមានលិទ្ធភាពទិញជើងសប្បនិម្មិតសម្រាប់ដើរដូចគេទេ ដោយគាត់បានកែឆ្នៃ ដោយបានយកឈើ និងដែកលួសរួមផ្សំគ្នា ដើម្បីបានជាជើងឈើសប្បនិម្មិតមួយ សម្រាប់ធ្វើជាមធ្យោបាយក្នុងការដើរ។
ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Phorn Chetra បានសរសេររៀបរាប់ប្រាប់ឱ្យដឹងដែរថា៖”អាណិតណាស់ សូមបងប្អូនសប្បុរសជនជួយជើងជ័រដល់គាត់មួយផង លោកពូឈ្មោះ (ក្រែង ខាន) រស់នៅភូមិ ពូរ៉ាប៉ែត ឃុំក្រងតេះ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី គាត់ពិកាជើងខាងស្ដាំគាត់ប្រើជើងឈើដែលគាត់ធ្វើដោយខ្លួនឯង ពេលគាត់ធ្វើដំណើរទៅណាម្ដងៗមានការពិបាកណាស់ និងមានការឈឺចាប់ទៀតផង ខ្ញុំសង្ឃឹមថាបងប្អូននឹងជួយគាត់។ សូមអរគុណ”។
យ៉ាងណាមិញ បន្ទាប់ពីឃើញទុក្ខលំបាក និងភាពពិការរបស់លោកតាខាងលើរួចមក លោកជំទាវ អ៊ូ ធីតាពៅ ភរិយា ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ បានប្រកាសស្វែងរកលោកតាខាងលើ ប្រសិនបើមានបងប្អូនណាស្គាល់លោកតានោះ សូមជួយទំនាក់ទំនងមកកាន់លោកជំទាវ ព្រោះលោកជំទាវចង់ជួយផ្តល់ជើងសិប្បនិមិត្មជូនលោកតាពិការនេះ។
ប្រភព៖ khosja