បើជាកូនខែ្មរជួយស៊ែរលើកទឹកចិត្តគាត់ម្នាក់១ផង! លោក សឿង សួគ៌ា អ្នកភូមិព្រៃស្នៀត កែឆ្នៃសំបកកង់ឡានចាស់ៗ ចេញជាវត្ថុដ៏ទាក់ទាញ, សូមជួយគាំទ្រផលិតផលរបស់គាត់ផង
ថ្មីនេះមានការចាប់អារម្មណ៏យ៉ាងខ្លំាងក្នុងបណ្តាញទំនាក់ទំនងសង្គមតាមរយះការបង្ហោះសារមួយតាមរយះដំណឹង-ព្រៃវែងថា “សូមគាំទ្រ និងកោតសរសេីរចំពោះ លោក សឿង សួគ៌ា អ្នកភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ដែលមានគំនិតកែឆ្នៃសំបកកង់ឡានចាស់ៗជាវត្ថុដ៏ទាក់ទាញ ដូចជា កៅអី តុឈុត ផើងផ្កា រូបសត្វ….។ សូមជួយគាំទ្រផលិតផលរបស់គាត់ផង។ គោលការណ៍ 3R ប្រេីប្រាស់ឡេីងវិញ ចូលរួមកាត់បន្ថយ និងច្នៃប្រឌិតជារបស់ប្រេីប្រាស់ផ្សេងៗ”។
មហាជនជាច្រើនមានការចាប់អារម្មណ៍ និងកោតសរសើរដល់បុរសម្នាក់ជាខ្លាំង ដែលមានគំនិត កែឆ្នៃ សំបកកង់ឡានចាស់ៗ ចេញជាវត្ថុផ្សេងៗ គួរឲ្យទាក់ទាញ ជាខ្លាំង រហូតដល់ថ្នាក់ធ្វើឲ្យគេគ្រប់គ្នាចង់បានយកទៅប្រើប្រាស់ និងទុកតាំងថែមទៀតផង។ក្នុងនោះ គេក៏បានឃើញហ្វេសប៊ុកឈ្មោះ “ដំណឹង-ព្រៃវែង” ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងផងដែរថា
ក្រោយពីឃើញបែបនេះហើយ មានអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកនាំគ្នាស៊ែរតគ្នាយ៉ាងច្រើនគួរឲ្យកត់សំគាល់ ហើយក៏មានអ្នកខ្លះចូល comment ថា “មានលក់អត់ខ្ញុំចង់ទិញតុនិងកៅអី ធ្វេីពីកង់ឡានមួយឈុត” ភ្លាមនោះ គេក៏បានឃើញម្ចាស់ហ្វេសប៊ុកម្នាក់ចូលឆ្លើយថា “មកភូមិ ព្រៃស្នៀតមក នៅស្រុកពារាំង”៕
ប្រភព: pressnews