អាណិតណាស់!!! ២នាក់បងប្អូនតាមម៉ែស៊ីឈ្នួលកាប់ដំឡូង ដេកហាលសន្សើមដណ្ដប់មេឃ…

នៅ​ពេល​ថ្មីៗ​នេះ​មាន​ករណី​ក្មេង​ប្រុស​ពីរ​នាក់​ ដេក​លើ​គំនរ​ដំឡូង​ទាំង​រងា​ខ្វះភាព​កក់​ក្ដៅ​ដោយ​សារ​តែ​គ្មាន​កន្លែង​​សម្រាក​សមរម្យ ខណៈ​ពេល​ពួក​គេ​ទៅ​តាម​ម្តាយ​​ស៊ី​ឈ្នួល​កាប់​ដំឡូង​ឲ្យ​គេ​នៅ​ខេត្ត​សៀមរាប ​បង្ក​ឲ្យ​មាន​ការ​អាណិត​អាសូរ​ស្ទើរ​​ខ្លោច​ចិត្ត​គ្រប់​គ្នា។

គណនី​ហ្វេសប៊ុក​មួយ​មាន​ឈ្មោះ «សម្បត្តិ​កូន​ខ្មែរ​ស្រលាញ់​កម្ពុជា» ដែល​ជា​បង​ប្រុស​បង្កើត​របស់​ក្មេង​ទាំង​ពីរ​ បាន​សរសេរ​រៀប​រាប់​ទាំង​ខ្លោច​ចិត្ត​អាណិត​ប្អូន​តូចៗ​ថា « ប្អូន​ប្រុស​របស់​បង​អើយ​បង​អាណិត​ប្អូនៗ​ណាស់​ តែ​ធ្វើ​ម្តេច​បើ​គ្រួសារ​យើង​ក្រ​ បង​ពិបាក​ចិត្ត​ណាស់»។ សារ​ប៉ុន្មាន​ឃ្លា​អម​ជា​មួយ​នឹង​រូប​ថត​ប្អូន​ប្រុស​ពីរ​នាក់​ដេក​លើ​គំនរ​ដំឡូង​មិន​ទាន់​កាប់ច្រៀក​ បាន​ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​រំជួល​ចិត្ត​អាណិត​ជា​ខ្លាំង​។

តាម​រយៈ​រូប​ថត កុមារ​បងប្អូន​ទាំង​ពីរ​​​មាន​សភាព​​​​ហត់​នឿយ​អស់​កំលាំង ​រាង​កាយប្រឡាក់​ដោយ​ធូលី​ដី​​ជ័រ​ដំឡូង ​សំលៀក​បំពាក់​ចាស់​ៗ​ ខោ​ខ្លី ​អាវ​ដៃ​ខ្លី​ផង ​ហើយ​ទំនង​ជា​​មិន​បាន​ទាំង​ងូត​ទឹក​ផង ​បាន​​សម្ងំ​ដេក​ក្រវៀន​ៗ​ក្បែរ​គ្នា ​​គ្មាន​កន្ទេល​​​ខ្នើយ​មុង​ ​ត្រូវ​មូស​ខាំ ​​ដោយ​បង្ហាញ​​ពី​ភាព​កណ្ដោច​កណ្ដែង ​និង​កម្សត់​ពន់​ពេក​​ ខណៈ​ក្មេង​ៗ​​ដទៃ​​អាយុ​ស្របាល​គ្នា កំពុង​តែ​​គេង​​លក់​ស្កប់ស្កល់​​​​នៅ​ជួប​ជុំ​គ្រួសារ​យ៉ាង​មាន​​​សេចក្ដី​សុខ។

ព្រោះ​តែ​ក្រពះ​​ទើប​គ្រួសារ​គាត់​ខំ​ធ្វើ​ការ​ងារ​ទាំង​ថ្ងៃ ​ទាំង​យប់​គ្មាន​​កន្លែង​​សម្រាក​​សមរម្យ និង​ប្រើ​សមាជិក​ទាំង​អស់​ក្នុង​ផ្ទះ ​ចេញ​ជួយ​រក​ចំណូល​​ផ្គត់ផ្គង់​គ្រួសារ។ បន្ទាប់​ពី​មាន​ការ​បង្ហោះ​បែប​នេះមក​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​បញ្ចេញ​គំនិត​ផ្សេងៗ​គ្នា​​បែប​ក្ដុកក្ដួល​ថា ​«ពួក​វា​នៅ​ក្មេងៗ​អីចឹង​ជួប​ការ​លំបាក​បែក​នេះ​ យើង​ជា​បង​នរណា​ទៅ​ទប់​ទឹក​ភ្នែក​បាន​ទៅ»។

ឯអ្នក​ខ្លះ​ទៀត​និយាយ​ថា «ឪពុក​ម្តាយ​គួរ​កុំ​យក​កូន​ទៅ​តាម​អី ​គួរ​ឲ្យ​គ្នា​នៅ​រៀន​សូត្រ​វិញ​ល្អ​ជាង បើ​នាំ​គ្នា​ទៅ​ដាច់​ការ​សិក្សា​ហើយ​យល់​ល្អ​ឲ្យ​គ្នា​នៅ​រៀន​វិញ»។ បង​ប្រុស​ជា​ពលករ​ស្រុក​ថៃ​នេះ​បន្ថែម​ថា ខ្លួន​ដេក​យំ​មួយ​យប់​ហើយ​ ពេល​ប្អូន​ផ្ញើរ​រូបពួក​វាឲ្យមើលបែប​នេះ​៕khmer-global

Leave a Reply

Your email address will not be published. Required fields are marked *