ក្រហើយនូវបន្តធ្វើបុណ្យទៀត!!! លោកតាដ៏កំសត់យកអំបោសមកប្រគេនព្រះសង្ឈ ខណៈខ្លួនឯងរកស្បែកជើងពាក់មួយគូរគ្មាន…

អប់រំ៖​ មនុស្សម្នាក់ៗកើតមកមិនមានអ្នកណាចង់ក្ររ ទ្រាំរស់នៅក្នុងជីវភាពលំបាកនោះទេ។ តែយើងកើតមកមិនអាចកំណត់វាសនារបស់ខ្លួនបាននោះទេ ។ យើងគ្រប់គ្នាមិនអាចទិញសម្រស់ ក្តីស្រឡាញ់ និងសេចក្តីសុខ បាននោះទោះ។ ទាំងអស់នេះគឺជារឿងធម្មជាតិដែលយើងម្នាក់ៗត្រូវតែប្រឈប់ដែលមិនអាចជៀសផុតនោះទេ។

បើសិនជាយើងក្រឡេកមកមើលជីវិតដ៏សែនលំបាក់របស់លោកតាម្នាក់ ដែលខ្សត់ទ្រព្យ ដើរលក់បំបោស តែលោកតាមិនត្អូញត្អែនោះទេ គឺខិតខំដើរលក់អំបោសដើម្បីផ្គត់ផ្គង់កំរិតជីវភាពរបស់ខ្លួន។ តាមរយះហ្វេសប៊ុកមួយបានបង្ហាញក្តិគោរពចំពោះលោកតាកំសត់ម្នាក់ដោយលោកតា បានចង់ចូលរួមចំណែកក្នុងការសង់វិហារ តែលោកតាគ្មានប្រាក់ដូននេះហើយ មានតែយកអំបោសមកព្រគេនព្រសង្ឃ ខណៈដែលខ្លួនឯងគ្មានស្បែកជើងពាក់សូម្បីមួយគូរ។

ហ្វេសប៊ុកនោះបានសរសេររៀបរាប់ថា ” អាណិត​លើសពី​អាណិត​ទៅទៀត។​អាត្មា​បានចុះពីលើកុដក៏បានឃើញលោកតាចាស់ម្នាក់​។​អាត្មា​សួគាត់ថា តាមកវត្តធ្វើអី គាត់​ឆ្លើយ​ថា ញុមយកអំបោសមកប្រគេនលោក​។​គាត់ថា ញុមអត់មានប្រាក់ចូលរួមធ្វើសាលា​វិហារនឹងគេទេ មានតែអំបោសនឹងឯង​”។ គួររំលឹកថាលោកថាមានអាយុរហូតដល់ ៩០ ឆ្នាំហើយ៕

ប្រភព: pressnews

Leave a Reply

Your email address will not be published. Required fields are marked *