ក្តុកក្តួរណាស់! ពីធីគោរពដួងព្រះវិញ្ញាណក្ខន្ធ បានធ្វើនូវសាលាមធ្យមវិចិត្រសិល្ប: និងកាន់ព្រះមរណៈទុក្ខនៃការយាងសោយទិវង្គត នៃ សម្តេចរាជបុត្រី ព្រះរៀមនរោត្តម បុប្ផាទេវី ទេពនាដវដ្ឋីឯក ដោយម្នាក់ៗស្ទើរតែទប់ទឹកភ្នែកមិនអោយហូរមិនបាន
ព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក ស្តេចយាងនិវត្តន៍មកដល់មាតុភូមិវិញហើយ កាលពីល្ងាចម្សិលមិញនេះ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយព្រះសពទ្រង់ ក៏ត្រូវបានយាងបន្តមកកាន់វត្តបុទុមវតីរាជវរារាមខាងជើង ដើម្បីប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានទៅតាមព្រះរាជបវេណី។
ក្នុងនោះដែរ មន្រ្ដីរាជការ សិល្បករ សិល្បការិនី បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស បានសម្ដែងអារម្មណ៏សោកសង្រេងជាខ្លាំង ដោយបានមកគោរពដួងព្រះវិញ្ញាណក្ខន្ធ និងកាន់ព្រះមរណៈទុក្ខនៃការយាងសោយទិវង្គត នៃសម្តេចរាជបុត្រី ព្រះរៀមនរោត្តម បុប្ផាទេវី ទេពនាដវដ្ឋីឯក ក្នុងបរិវេណសាលាមធ្យមវិចិត្រសិល្បៈ។
ទន្ទឹមនឹងការបាត់បង់សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ដ៏ធំធេងបំផុតមួយ សម្រាប់វិស័យ សិល្បៈវប្បធម៌ខ្មែរ ពិសេសក្នុង របាំព្រះរាជទ្រព្យ។ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី បានបូជាក្នុងមួយជីវិតរបស់ព្រះអង្គ តាំងពីវ័យកុមារភាព ដើម្បីរក្សា ការពារ និងរំលេចអោយកាន់តែធ្លោឡើង ទាំងក្នុងឆាកជាតិ និងអន្តរជាតិ នូវលម្អដែលគ្មានអ្វីផ្ទឹមនូវភាពប្រណិតឥតខ្ចោះ នៃបញ្ញាញាណ និងទេពកោសល្យរបស់ដូនតាខ្មែរ ដែលសម្តែងឡើង តាមរយៈរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណ។