ស៊ែរដើម្បីការអភិវឌ្ឍ! ថ្មីៗនេះឯកឧត្តម ឃួង ស្រេង បានសម្រេចបិទទីតាំង អគារ « Gold Tower42» (ហៅអគារ៤២ជាន់) ភ្លាមៗបន្ទាប់ពីធ្លាក់ដែកលើឡាន…(មានវីដេអូ)

ភ្នំពេញ៖ មុននេះបន្តិច មានករណីធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់(ស្តុបពេទ្យចិន) ត្រូវរថយន្តទំនើបមួយគ្រឿង ខ្ទេចមួយកំណាត់ក្រោយ។ហេតុការណ៍ដ៏បុកពោះ ព្រលឹងនេះបានកើតឡើងប៉ុន្មានដងរួចមកហើយ តែស្ថានភាពនេះនៅបន្តឡើង។

ប្រិយមិត្តប្រហែលជាបានស្គាល់រួចមកហើយ សំណង់អគារខ្ពស់កប់ពពកដល់៤២ជាន់ ដែលមានទីតាំងស្ថិតនៅ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ។

ចំពោះប្រជាពលរដ្ឋរស់នៅក្បែរសំណង់អគារខ្ពស់កប់ពពកដល់៤២ជាន់ ភ័យស្លន់ស្លោលោៈព្រលឹងមិនតិចទេ ខណៈឃើញធ្លាក់ដែកពីលើដំបូលអគារ ចំត្រូវរថយន្តទំនើបមួយគ្រឿង។​ នេះអាចកើតឡើងដោយកត្តាធ្វេសប្រហែសនៃម្ចាស់ការដ្ឋាន ងាយនឹងប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ដោយផុយស្រួយបំផុត បើមិនបានគោរពទៅតាមបែបបទដ្ឋានបច្ចេកទេស និងការហ៊ុំព័ទ្ធការដ្ឋាននេះជាដើម។

ក្រោយបានទទួលដំណឹងនេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាជំហ៊ានដំបូងបានសម្រេចបិទទីតាំង អគារ « Gold Tower42» (ហៅអគារ៤២ជាន់) នេះហើយ ។ ខណៈដែលមន្ត្រីជំនាញខាងខណ្ឌ និងរាជធានី កំពុងតែចុះទៅទីតាំងកើតហេតុជាបន្តបន្ទាប់ ដើម្បីអនុវត្តន៍គោលការណ៍នេះ ៕


ប្រភព: pressnews

Leave a Reply

Your email address will not be published. Required fields are marked *