អបអរសាទរកូនខ្មែរ!!! សិល្បៈសៀកខ្មែរទទួលបានពាន សម្តែងល្អឥតខ្ចោះ ក្នុងមហោស្រពសៀកពិភពលោក…
តាមរយទំព័រហ្វេសប៊ុករបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានបង្ហោះសារថា “អបអរសាទរ ក្រុមសិល្បៈសៀក សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលពានរង្វាន់ ការសម្តែងល្អឥតខ្ចោះ “Excellent Performance Prize” ក្នុងកម្មវិធីមហោស្រពសៀកពិភពលោក ឆ្នាំ២០១៩ នៅទីក្រុងហាឡុង ប្រទេសវៀតណាម “The World Circus Festival Ha Long 2019” ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
គួររំលឹកថា ក្រុមសិល្បៈសៀក សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលពានរង្វាន់ ការសម្តែងល្អឥតខ្ចោះ “Excellent Performance Prize” នៅក្នុងកម្មវិធីមហោស្រពសៀកពិភពលោក ឆ្នាំ២០១៩ ។
ពានរង្វាន់ ការសម្តែងល្អឥតខ្ចោះ ត្រូវបានទទួល នៅក្នុងកម្មវិធីមហោស្រពសៀកពិភពលោក ឆ្នាំ២០១៩ នៅទីក្រុងហាឡុង ប្រទេសវៀតណាម “The World Circus Festival Ha Long 2019” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើតាមការឲ្យដឹងពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈការបង្ហោះលើហ្វេសប៊ុកនៅថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៩នេះ។
គួរជម្រាបជូនថា មហាស្រពសៀកនេះ មានការចូលរួមពីសំណាក់សិល្បករជាង ១០០ នាក់ និងក្រុមសៀកល្បីៗចំនួន២០ប្រទេស ជុំវិញពិភពលោក។ នៅក្នុងនោះមាន មកពីអាមេរិក អង់គ្លេស កាណាដា អ៊ីតាលី ម៉ុងហ្គោលី គុយបា អេត្យូពី ម៉ុលដាវី ប្រេស៊ីល អាល្លឺម៉ង់ តាជីគីស្ថាន រុស្ស៊ី តូមិននីស្ថាន ឡាវ អេហ្ស៊ីប ជប៉ុន ម៉ិកស៊ិក ឈីលី ស្លូវ៉ាគី អ៊ុយក្រែន កម្ពុជា និងប្រទេសវៀតណាម៕