ស្តេចកណ្តៀរ ដែលមានមនុស្សភាគតិចណាស់ដែលធ្លាប់ប្រទះឃើញ!

ធ្លាប់តែឮពីសត្វកណ្តៀរដែលវាតែងតែសុីសសរផ្ទះដែលធ្វើអំពីឈើអោយពុកផុយ ដោយវាពូកែខាងពូនដីខ្លាំងណាស់ ហើយសត្វកណ្តៀរនេះគឺមានរូបរាងស្រដៀងទៅនឹងសត្វស្រមោច តែវារាងធំជាងសត្វស្រមោចបន្តិច និយាយរួមសត្វនេះគឺទៅនៅឯណានិងចង្រៃដល់ទីនោះតែម្តង។

ហើយអ្វីដែលមិនដែលបានឃើញនោះគឺបងប្រុសម្នាក់បានជីកឃើញស្តេចកណ្តៀរ ដែលវាពិតជាធំខ្លាំងណាស់ មើលតែមួយផ្លេតស្មានតែដង្កូវ ដែលវាគឺជាមេគេក្នុងការបង្កើតកណ្តៀរតូចៗ ហើយកណ្តៀរតូចៗនោះបានយកដីមកពូនជុំវិញមេរបស់វា និងវាបានចុះចន្លោះតូចៗដីនោះដើម្បីស្រួលចូល ហើយដីនោះដែរគឺរឹងដូចដុំថ្មចឹង។

Leave a Reply

Your email address will not be published.