ដំណឹងល្អ!!! អ្នកដែលកើតជំងឺក្រួសក្នុងថង់ប្រមាត់ ដើមនេះព្យាបាលពូកែសក្ត័សិទ្ធ ដោយមិនចំណាយប្រាក់ ជួយស៊ែរដល់អ្នកដែលឈឺឲ្យបានដឹងផង
នេះជាបទពិសោធន៍ផ្ទាល់របស់ក្មួយស្រី Sok Njong ដែលបានផ្ញើមកឱ្យខ្ញុំចែករំលែកបន្តដល់ប្រជាជនខ្មែរយើង ពីលទ្ធផលដែលម្តាយរបស់ក្មួយផ្ទាល់បានជាសះស្បើយពីជំងឺ ក្រួសក្នុងថង់ប្រមាត់ ជាមួយនឹងការព្យាបាលដោយឱសថធម្មជាតិម្យ៉ាងដែលគេចំណាំហៅថា ដើមគ្រាប់ផ្ទុះ ហើយបើអ្នកជំងឺមិនទាន់សម្រេចចិត្តថាវះកាត់ទេអាចសាកមើលបាន។
បច្ចុប្បនេះមានជំងឺប្លែកៗមុខជាច្រើនចេញមកវាយលុកយ៉ាងធ្ងន់ធ្ងរលើសុខភាពមនុស្ស ហើយជំងឺខ្លះក៏អាចព្យាបាលជាសះស្បើយ ឯជំងឺខ្លះទៀត ពិបាកនឹងព្យាបាលខ្លាំងណាស់ ហើយអ្នកជំងឺទទួលរង់ការឈឺចាប់ខ្លាំងទៀតផង តួយ៉ាងដូចជាជំងឺ ក្រួសក្នុងថង់ប្រមាត់ តែជំងឺនេះគឺអាចព្យាបាលតាមវិធីធម្មជាតិ។
តើសមុខសញ្ញាបែបណាដែលយើងអាចសន្មត់ថាជាជំងឺក្រួសក្នុងប្រមាត់? មុខសញ្ញារបស់វាគឺ៖អ្នកជំងឺឈឺពោះខ្លាំង ឈឺមិនបាត់ ឧស្សាហ៍ទាស់នោមទៅពិនិត្យបើមានក្រួស។ក្នុងករណីដែលមានមុចសញ្ញាដូចខាងលើសូមអ្នកសាកល្បងវិធីសាស្រ្តដូចខាងក្រោម៖
លោកអ្នកគ្រាន់តែ យកដើម គ្រាប់ផ្ទុះ (ពេលគ្រាប់វាទុំត្រូវទឹក ឬយកដាក់ក្នុងមាត់វានឹងផ្ទុះ) ហាលអោយស្ងួតដោយខ្យល់មិនអោយត្រូវកំដៅថ្ងៃទេ ហើយយកថ្នាំដែលហាលស្ងួតមួយដៃធំដាំជាមួយទឹក១លីត្រ ដាំអោយពុះរយៈពេល ១០នាទី យកមកហូបរាល់ពេលជំនួសទឹកធម្មតា។ ថ្នាំនេះគ្មានក្លិនគ្មានរសជាតិអ្វីទាំងអស់ដូចទឹកធម្មតាអីញ្ចឹង ដើមនេះភាគច្រើននៅតាមទីជនបទបានមានដុះ។ រយៈពេល១ខែឡើងនឹងឃើញផលថាបានធូរស្បើយជាមិនខាន៕
**សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងបាន នៅពេលដែលមិនមានជម្រើសផ្សេង។