ដូចកំណប់ធ្លាក់ពីលើមេឃ!!! បុរសម្នាក់ជីកដីនៅក្នុងចំការសណ្តែកសៀង ស្រាប់តែប្រទះឃើញវត្ថុម៉្យាងធ្វើឲ្យគាត់ក្លាយជាអ្នកមាន (មានវីដេអូ)

ការរកឃើញម្ដងនេះកើតឡើងក្នុងខណៈពេលដែលលោក James កំពុងជីកដីដើម្បីដាក់បំពង់ឧស្ម័នធម្មជាតិក្នុងចំការសណ្តែកសៀងរបស់ខ្លួន ប៉ុន្ដែភ្លាមៗនោះគាត់បានប្រទះឃើញវត្ថុម៉្យាងមានលក្ខណៈដូចឆ្អឹងសត្វម៉្យាងដែលមានទំហំមហិមា។ក្រោយមកប៉ូលីសបានចុះទៅត្រួតពិនិត្យដល់កន្លែងបានប្រទះឃើញថាជាឆ្អឹងរបស់ដំរីយក្ស ឬមាំមូត(Mammoth) ក្រោយពីជីកចុះទៅក្រោមរឿយៗក៏បានឃើញបំណែកឆ្អឹងជាច្រើន រួមមានលលាក្បាល ភ្លុក១គូ ឆ្អឹងជំនី ឆ្អឹងខ្នង ហើយថែមទាំងបានប្រទះឃើញឆ្អឹងស្មាទាំងសងខាងទៀតផង។


ទោះជាយ៉ាងណាក៏មិនអាចជ្រាបដឹងពីមូលហេតុនៃការស្លាប់បាត់បង់ជីវិតរបស់ដំរីមាំមូត(Mammoth) នេះបានឡើយ ប៉ុន្ដែអ្នកស្រាវជ្រាវគិតថាវាអាចនឹងត្រូវមនុស្សសម្លាប់ហើយយកមកដាក់នៅទីនេះដើម្បីជាអាហារបម្រុង ហើយការស្លាប់នេះកាលពី ១០,០០០ ឆ្នាំមុន សម្រាប់ជើងខាងមុខនិងខាងក្រោយរបស់វាអាចនឹងត្រូវមនុស្សបរិភោគជាអាហារហើយ។ដោយមិននឹកស្មានដល់ថានៅក្នុងស្រែចំការបែបនេះមានសាកសពដំរីមាំមូត(Mammoth) ដែលជារបស់បូរាណ។

មិននឹកស្មានថាក្រោយពីដំរីមាំមូត(Mammoth)បុរាណមួយក្បាលនេះបានបាត់បងជីវិតទៅ ហើយសពរបស់វាកប់នៅទីនេះជាយូរណាស់មកហើយប្រហែលមួយម៉ឺនឆ្នាំមុន។សម្រាប់ការប្រទះឃើញលើកនេះអាចជួយឲ្យមនុស្សគ្រប់គ្នាបានយល់ពីយល់ពីស្ថានភាពនិងជីវភាពការរស់នៅក្នុងយុគសម័យនោះ ហើយវាមានភាពសំខាន់ខ្លាំងផងដែរសម្រាប់ជាប្រវត្តិសាស្ត្រ ។

បញ្ចាក់៖ ដំរីមាំមូត (Mammoth) រស់នៅលើពិភពលោកយើងជាង១២.០០០ឆ្នាំកន្លងមកហើយ ប៉ុន្តែវាបានវិនាសផុតពូជទៅហើយ ដោយមិនដឹងមូលហេតុអ្វីឲ្យប្រាកដទេ?គេជឿថា មុនវិនាសផុតពូជ ដំរីយក្សនេះ មានប្រមាណ៥០.០០០ក្បាល រស់នៅក្នុងទឹកដីទ្វីបអាមេរិកខាងជើង ចំណែកនៅតំបន់ស៊ីបេរី(រុស្ស៊ី) និងតំបន់ព្រំដែនរុស្ស៊ី ជាប់ម៉ុងហ្គោលី និងចិន ក៏មានច្រើនដែរ គឺ ប្រមាណ១០០.០០០ក្បាល ។

មនុស្សបុរាណ កាលពី២០០០ឆ្នាំកន្លងមកនេះ មានអង់គ្លេស អាល្លឺម៉ង់ និងបារាំង បានធ្វើដំណើរទៅដល់រុស្ស៊ី ដើម្បីស្វែងរកទិញភ្លុកដំរីយក្សទាំងនេះ ។ ជនជាតិរុស្ស៊ីតែងដើរស្វែងរកភ្លុកដំរីនៅតាមរូងភ្នំទឹកកក ដើម្បីនាំយកមកលក់ឱ្យពួកអឺរ៉ុបខាងលិច រួមទាំងលក់ឱ្យពួកអារ៉ាប់ដូចជាទួរគី អ៊ីរ៉ាក់ អ៊ីរ៉ង់ ។ មនុស្សសម័យនោះ នាំយកភ្លុកដំរីទៅធ្វើប្រដាប់ប្រដាលំអ ។សម្រាប់រាជវង្សអង់គ្លេស បារាំង និងអាល្លឺម៉ង់ បាននាំយកភ្លុកដំរី ទៅធ្វើគែមលំអតុ ។

Leave a Reply

Your email address will not be published. Required fields are marked *