សម្តីចាក់ដោតណាស់!!! យុវតីម្នាក់បានសរសេររៀបរាប់ ក្រោយពីធ្វើការសម្អាតក្រុងក្រចេះនៅបរិវេណចំណតរថយន្តថា…
នាពេលបច្ចុប្បន្ននេះ បញ្ហាសំរាមក៏ជាបញ្ហាចំបងដែលរាជរដ្ឋាភិបាលយើងកំពុងយកចិត្តទុកដាក់ជាខ្លាំង ជាពិសេសក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត គឺកំពុងខិតខំដុតដៃដុតជើង ដើម្បីដោះស្រាយបញ្ហានេះផងដែរ។
បើយើងងាកមកប្រជាជនកម្ពុជាយើងវិញឃើញថា មិនទាន់ចេះទុកដាក់សំរាមបានត្រឹមត្រូវទេ គឺចេះតែចោលតែម្តង មិនថាកន្លែងណាទេ អោយតែកន្លែងណាទំនេរ ដឹងតែចោលតែម្តង ទោះជាទីផ្សារធារណៈ កន្លែងកំសាន្ត ជាពិសេសពេលមានបុណ្យទាន កម្មវិធីផ្សេងៗ គេតែងតែឃើញក្រោមពីចប់ដឹងតែ សំរាមពេញកន្លែងនឹងតែម្តងហើយ។
ហើយបន្ទាប់ពីចប់កម្មវីធិនេះដែរ គេសង្កេតឃើញភាគច្រើន គឺតែងតែមានក្រុមយុវជនស្ម័គ្រចិត្ត ជនបរទេស គាត់មកជួយប្រមូល និងសំអាតសំរាមទាំងនោះ។ (បញ្ជាក់៖ តែក៏មានប្រជាជនដែលគាត់ចេះទុកដាក់សំរាមដែរ)។
ជាក់ស្តែងថ្មីៗនេះដែរ មន្ទីរទេសចរណ៍ខេត្តក្រចេះ បានផុសក្នុងផេករបស់ខ្លួនដោយបានសរសេររៀបរាប់ថា៖ #រួមគ្នាដើម្បីកម្ពុជាស្អាត ក្នុងចលនាបំផុសស្មារតីប្រជាពលរដ្ឋឲ្យចេះស្រឡាញ់ និងថែរក្សាបរិស្ថាន ក្រុមការងារមន្ទីរទេសចរណ៍ខេត្តក្រចេះ បានបន្តដឹកនាំក្រុមយុវជន យុវតីមួយក្រុម ធ្វើការសម្អាតក្រុងក្រចេះ(Kratie Clean Up) នៅបរិវេណចំណតរថយន្ត(បេនឡាន) ក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ។
កម្ពុជាអាចស្រស់ស្អាតទៅបាន លុះត្រាតែប្រជាជនម្នាក់ៗដែលជាកោសិកាសង្គមមានទំនួលខុសត្រូវខ្ពស់ចំពោះ បរិស្ថានដែលខ្លួនតាំងនៅ។ក្នុងនោះដែរអ្វីដែររឺតតែចាប់អារម្មណ៍បន្ថែមទៀតនោះគឺថា ក្រុមយុវជន យុវតីមួយក្រុមដែលបានចូលរួមនោះ មានម្នាក់ដែលមានឈ្មោះគណនីហ្វេកប៊ុកៈ Khut Punlork បានសរសរបន្ថែមថា៖
“គ្មានសង្គមជាតិណារីកចម្រេីនដោយគ្មានការចូលរួមពីប្រជាពលរដ្ឋនោះឡេីយ” អាណិតអ្នករើសសំរាមខ្លះផង កុំចេះតែពង្រាយពេក ចង់បានណាស់មុខមាត់ស្អាត កន្លែងរស់នៅស្អាត ដើរលេងរកតែកន្លែងស្អាត តែមិនចេះសម្អាត៕ប្រភព៖ Khut Punlork