ដឹងទេ! តើគេបង្កើតដុំ​ពក​ធំ​នៅ​លើ​ក្បាល​យន្តហោះ​ប៊ូអ៊ីញដើម្បីអ្វី?

ដុំ​ពក​ធំ នៅ​លើ​ក្បាល​យន្តហោះ​ប៊ូអ៊ីញ បាន​ចាប់​ផ្ដើម​កើត​មាន​តាំងពី​ទសវត្សរ៍ ១៩៦០ មក​ម្ល៉េះ។ ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​ប្រហែល​មិន​បាន​ដឹង​ពី​គោល​បំណង​នៃ​ការ​បន្ថែម​ដុំ​ពក​នៅពី​លើ​ក្បាល​យន្តហោះ​នោះ​ទេ​។

​ក្រុមហ៊ុន​ប៊ូអ៊ីញ បាន​មាន​ផែនការ​រួច​ជា​ស្រេច​មុន​នឹង​ផលិត​យន្តហោះ​ម៉ូដែល 747 របស់​ខ្លួន។ យន្តហោះ​ប្រភេទ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ពីរ គឺ​ទី១- ដើម្បី​ដឹក​អ្នក​ដំណើរ និង ទី២- ដើម្បី​ដឹក​ទំនិញ។

ប៊ូអ៊ីញ បាន​ដឹង​ច្បាស់​ថា យន្តហោះ​របស់​ខ្លួន​នឹង​ត្រូវ​គេ​ការ​បោះ​បង់​ចោល នៅ​ពេល​ដែល​ឈប់​ដឹក​អ្នក​ដំណើរ។
ដូច្នេះ ខ្លួន​ក៏​បាន​បង្កើត​ជា​ដុំ​ពក​ធំ​នេះ​ឡើង។

ទោះ​បី​ជា ឈប់​ដឹក​អ្នក​ដំណើរ​ក្ដី ក៏​យន្តហោះ​ម៉ូដែល 747 នៅ​តែ​អាច​ប្រើប្រាស់​បាន​សម្រាប់​ដឹក​ទំនិញ ដោយ​វិស្វករ​អាច​កែច្នៃ ក្បាល​យន្តហោះ​ជា​ទ្វារ​ដ៏​ធំមួយ សម្រាប់​ផ្ទុក​ទំនិញ​ដែល​មាន​កម្ពស់​ខ្ពស់។

ជាមួយ​គ្នា​នេះ បន្ទប់​បើកបរ ក៏​ត្រូវ​រុញ​ឡើង​ទៅ​កាន់​ជាន់​ទី​ពីរ​នៃ​យន្តហោះ​ផងដែរ៕

ប្រភព៖ den-sharing

Leave a Reply

Your email address will not be published. Required fields are marked *