ចង់ដឹងអត់ថា!!! តើមូលហេតុអ្វីបានជាសត្វឆ្មាខ្លាចផ្លែត្រសក់ខ្លាំងម៉្លេះ? (មានវីដេអូ)
វីដេអូជាច្រើនដែលត្រូវបានគេយកបង្ហោះលើក្នុង facebook ដោយយកផ្លែត្រសក់មកដាក់ពីក្រោយសត្វឆ្មា ដើម្បីបន្លាចពួកវា។ ហើយបានមហាជនចាត់ទុកថាវាជារឿងកំប្លែង យកមកសើចសប្បាយ។តើមានរឿងអីកើតឡើងនៅពេលអ្នកដាក់ត្រសក់នៅពីក្រោយសត្វឆ្មា?
អ្នកជំនាញដែលសិក្សាផ្នែកចិត្តសាស្ត្ររបស់សត្វបានឲ្យដឹងថា សត្វឆ្មាដែលឃើញផ្លែត្រសក់ដែលនៅពីក្រោយ ពួកវាគិតថាគឺជាសត្វពស់ (ប្រហែលជាពស់ព្រលិត ដែលមានពណ៌បៃតងដូចត្រសក់)។ ដូចនេះ ពួកវាប្រតិកម្មយ៉ាងរហ័ស ដែលត្រូវតែរត់គេចដើម្បីសុវត្ថិភាព។
អ្នកជំនាញបានឲ្យដឹងទៀតថា ការរត់គេចនេះអាចធ្វើឲ្យវារត់ទៅបុកនឹងវត្ថុផ្សេងៗ នាំឲ្យវារបួសក៏ថាបាន។ យើងឃើញថាការធ្វើដូចនេះគឺជារឿងលេងសើច ប៉ុន្តែពពួកសត្វឆ្មា វាមិនបានលេងសើចនោះទេ។ការធ្វើដូចនេះ គឺជារឿងដែលឃោឃៅចំពោះវា ដូចនេះ អ្នកជំនាញបានស្នើរឲ្យបញ្ឍប់ការបន្លាចសត្វឆ្មាតាមវិធំបែបនេះ ហើយមិនគួរយករឿងបែបនេះមកលេងសើចឡើយ៕
ប្រភព៖ news.khmerviral