បើគាំទ្រ សុំស៊ែរមួយមក!!! ក្រសួងបរិស្ថាន គ្រោងចេញច្បាប់ ឈប់ឲ្យប្រើទុយោបឺតជ័រ ជំនួសដោយទុយោធម្មជាតិ
ក្រសួងបរិស្ថាន កំពុងរៀបចំនីតិវិធីច្បាប់មួយចំនួន ដើម្បីឈានទៅដល់ការបិទ មិនឱ្យមានការផលិត និងចរាចរណ៍ ទុយោប្លាស្ទីក(ទុយោប៉ឺតទឹកប្រចាំថ្ងៃ)នៅក្នុងប្រទសកម្ពុជា ដោយជំនួសមកវិញនូវទុយោធម្មជាតិ មិនមានជាតិប្លាស្ទិក ខណ:ដែលការប្រើប្រាស់ទុយោប្លាស្ទីកនាពេលបច្ចុប្បន្ន កំពុងមានការកើនឡើង ដែលបាននឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងដល់បរិស្ថាន និងសុខភាព។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានអះអាងថា ការរៀបចំនីតិវិធីច្បាប់នេះ ក្រសួង មិនទាន់កំណត់ពេលនៃការចាប់ផ្ដើមអនុវត្ដនូវនៅឡើយទេ ប៉ុន្តែមានគោលបំណងគាំពារបរិស្ថាន ព្រោះផលិតផលទុយោប្លាស្ទីកនេះ ប្រើប្រាស់តែម្ដងហើយបោះចោល ហើយវាបានបង្កជាហានិភ័យយ៉ាងធ្ងន់ធ្ងរដល់មនុស្ស សត្វ បរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះជាដើម។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ដើមផ្នក់ទឹក បំពង់ឬស្សី និងទុយោក្រដាសជាដើម នឹងចូលមកជំនួសទុយោប្លាស្ទិកវិញ។ ទោះជាប្រភេទទុយោទប្រើប្រាស់បានតែម្តង ដូចទុយោប្លាស្ទីកពិតមែន តែវាមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងងាយរលាយនៅក្នុងដី។
សូមបញ្ជាក់ថា ការប្រើប្រាស់សំណល់ប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា ក្នុងមួយថ្ងៃ ប្រមាណជា ១ម៉ឺនតោន និងមួយឆ្នាំជិត ៤លានតោន(២០% ជាសំណល់ប្លាស្ទីក )។ ក្នុងនោះ រាជធានីភ្នំពេញ មានសំរាមជាង ៣ពាន់តោន ខេត្តព្រះសីហនុ ជិត១ពាន់តោន ខេត្តសៀមរាប ៤រយតោន ក្នុង មួយថ្ងៃៗ៕ thecambodiatimes