អង្គការណាសា បានរកឃើញឆ្នេរខ្សាច់ពណ៌ខៀវដ៏ចម្លែក នៅលើភពព្រះអង្គារ៍…. (មានវីដេអូ)

អាមេរិក៖ យោងតាមសារព័ត៌មាន Business Insider ចេញផ្សាយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា យានអវកាសអង្គការណាសាមួយឈ្មោះ MRO បានរកឃើញឆ្នេរខ្សាច់ពណ៌ខៀវដ៏ចម្លែកស្ថិតនៅលើភពព្រះអង្គារ។ប្រភពសារព័ត៌មានដដែលបានបញ្ជាក់ថា វាលខ្សាច់នេះស្ថិតនៅតំបន់ដីក្រហូងមួយដែលគេឲ្យឈ្មោះថា Lyot Crater មានទីតាំងនៅតំបន់ទំនាបភាគខាងជើងនៃភពព្រះអង្គារ។

យោងតាមរូបភាពដែលផ្តិតយកបានដោយយានអវកាសខាងលើបានបង្ហាញថា វាលខ្សាច់នេះមានពណ៌ខៀវចម្លែក ខុសពីខ្សាច់ដែលមាននៅជុំវិញនោះ៕

ប្រភព៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *