ស្អាតណាស់!!! សម្រស់កញ្ញា ស៊ីន យូប៊ីន មិនចាញ់តារាថៃទេ ចង់ស្អាតជាងផង មែនអត់គ្នាយើង?
ថៃ៖ តារាសម្ដែងស្រីវ័យក្មេង កញ្ញា ស៊ីន យូប៊ីន ដែលមានទស្សនិកជន ជាច្រើនបានស្គាល់ពីសមត្ថភាពនាង តាមរយៈរឿងជាច្រើន នាពេលកន្លងមក មិនថាជារឿង ក្នុងស្រុក ឬក្រៅប្រទេសនោះទេ សុទ្ធតែទទួលបានការគាំទ្រ ទាំងអស់។
ក្នុងនោះផងដែរ តារាសម្ដែងស្រី វ័យក្មេងរូបនេះ មិនត្រឹមតែ មានប្រជាប្រិយភាព ខាងសម្ដែងនោះទេ សូម្បីតែការតុបតែងខ្លួន ក៏ទទួលបានការពេញចិត្ត ពីសំណាក់មិត្តៗយុវវ័យ ក្នុងពេលបច្ចុប្បន្ននេះដែរ។
ជាក់ស្ដែង កាលពីថ្មីៗនេះ កញ្ញា ស៊ីន យូប៊ីន ត្រូវបានគេអញ្ជើញ ទៅរួមក្នុងកម្មវិធីមួយ នៅឯប្រទេសថៃ និង មានការភ្ញាក់ផ្អើលខ្លាំង មែនទែន ពីបណ្ដាហ្វេនដែលជាអ្នកគាំទ្ររបស់ខ្លួន ជាមួយនឹងរូបជាច្រើន រវាងនាង និងតារាថៃ ព្រោះអាចនិយាយបានថា ជារូបកម្រមួយ និងមិនងាយបានឃើញ។
ជាមួយគ្នានោះ អ្វីដែលមានការចាប់អារម្មណ៍ខ្លាំងនោះ គ្រប់រូបថតរបស់នាង ដែលបង្ហោះ បានបញ្ជាក់ឲ្យឃើញថា នាងមានសម្រស់មិនចាញ់តារាថៃ ប៉ុន្មានទេ ពេលឈរក្បែរគ្នាបែបនេះ បើទោះបីជា នាងមិនមាឌតួច ច្រឡឹងក៏ពិតមែន។
យ៉ាងណាមិញ ស្ទើរតែគ្រប់រូបទាំងអស់របស់ កញ្ញា ស៊ីន យូប៊ីន ពេលថត ជាមួយតារា ថៃ នៅក្នុងកម្មវិធីនោះ មានបណ្ដាអ្នកគាំទ្រជាច្រើនបានសរសើរ ថាស្អាតគ្រប់ៗគ្នា ៕
ប្រភព៖ khmerload