មិនចង់ជឿសោះ !!!សំបកក្រូចឆ្មារអាចព្យាបាលការឈឺសន្លាក់ឆ្អឹង និងឈឺបាតជើង បានយ៉ាងស័ក្ដិសិទ្ធ
បច្ចុប្បន្ននេះ ការបរិភោគអាហារមានសារធាតុគីមីមានការកើនឡើងជាលំដាប់ ដែលធ្វើឲ្យមានការប៉ះពាល់ជាខ្លាំងដល់សុខភាពមិនថាក្មេង ឬក៏មនុស្សចាស់សុទ្ធសឹងតែទទួលហានិភ័យខ្ពស់។ ក៏ដូចជាសព្វថ្ងៃនេះមានជំងឺប្លែកៗជាច្រើនបានកើតមានឡើង មនុស្សមួយចំនួនមិនទាន់ចាស់ផង ចាប់ផ្តើមរលាកសន្លាក់ដៃជើង រួចបាត់ទៅហើយ។
វាមានផលប៉ះពាល់ទៅលើគុណភាពនៃជីវិតប្រចាំថ្ងៃ ដូចជាការធ្វើចលនាមានការលំបាកខ្លាំង មិនស្រណុកក្នុងចិត្តដោយសារអារម្មណ៍រលាក និងកកិត។ ថ្មីៗនេះដោយមានការសាកល្បងអនុវត្តន៏ផ្ទាល់ពីបងប្អូនមួយចំនួនទទួលបានប្រសិទ្ធភាពខ្ពស់ បានចែករំលែកឲ្យបានដឹងពីការព្យាបាលការឈឺសន្លាក់ឆ្អឹង និងឈឺបាតជើងដោយប្រើរូបមន្ដធម្មជាតិ។
* ធាតុផ្សំ៖ ក្រូចឆ្មារ ៣ផ្លែ ប្រេងអូលីវ។
* វិធីធ្វើ៖ ចិតសំបកក្រូចយកផ្នែកសខាងក្នុងចេញ រួចចិតជាចំណិតតូចៗស្តើងៗ ដាក់ចូលក្នុងក្រឡកែវមួយ។ ចាក់ប្រេងអូលីវចូលឲ្យលិចសំបកក្រូចនោះ រួចបិទគម្របរក្សាទុករយៈពេល២អាទិត្យ។
* វិធីប្រើ៖ យកទឹកប្រេងរបស់វាមកលាបរិត ម៉ាស្សា ១៥នាទី ត្រង់កន្លែងដែលឈឺ ហើយទុករយៈពេល២ម៉ោងទើបសម្អាតចេញ។ យកកាករបស់វាមកបិតរួចយកស្បៃរុំត្រង់បាតជើង ឬកន្លែងឈឺទុក១យប់ រួចយកវាចេញ និងលាងសម្អាត។ ធ្វើបែបនេះបានរយៈពេល ២ឬ ៣ថ្ងៃអ្នកនឹងទទួលបានធូរស្បើយ។
វិធីសាស្រ្ដខាងលើគ្រាន់តែជាគន្លឹះមួយចំនួនដើម្បីជំនួយដល់សុខភាពយើងបន្ថែមតែប៉ុណ្ណោះប៉ុន្តែជំហានដំបូងដ៏ល្អ យើងគប្បីត្រូវតែផ្លាស់ប្ដូររបបអាហារប្រចាំថ្ងៃដោយជ្រើសរើសយកការទទួលទានអាហារណាដែល មានសារធាតុបំប៉នដល់ឆ្អឹង បរិភោគបន្លែ ផ្លែឈើឲ្យបានច្រើន ដើម្បីកាត់បន្ថយការឈឺសន្លាក់ឆ្អឹង ៕
ប្រភព៖kbn