ខឹងអ្នកជិតខាង ពូកែមើលងាយខ្លាំងពេក!! តស៊ូរកស៊ី រហូតដល់ទិញរថយន្ដថ្មីសន្លាងមួយគ្រឿង

ម៉ាឡេស៊ី៖ ជាការពិតណាស់ ការខិតខំប្រឹងប្រែង និងដាក់ចិត្តធ្វើអ្វីមួយ នោះយើងនឹងទទួលបានលទ្ធផលល្អនៅថ្ងៃមុខ។ ជាក់ស្ដែង ថ្មីៗនេះ ស្ត្រីម្នាក់បានតស៊ូរកស៊ីលក់មាន់រហូតដល់អាចទិញរថយន្ដថ្មីស្រឡាងមួយគ្រឿងជូនទៅកាន់ប្ដី។

ប្រភពបានឲ្យដឹងថា ស្ត្រីរូបនោះមានឈ្មោះថា Nur Amyza Ismail និងប្ដីរបស់គាត់ឈ្មោះថា Lan។ ពួកគាត់ទាំងពីរគឺជាអាជីវករលក់មាន់ ដែលរស់នៅក្នុងរដ្ឋ Kelantan ប្រទេសឥណ្ឌូនេស៊ី។ ដោយសារតែមិនមានចំណេះដឹងខ្ពង់ខ្ពស់ ពួកគាត់ទាំងពីរត្រូវខំប្រឹងប្រែងរកស៊ីដោយបញ្ចេញកម្លាំងញើសឈាម។ កាលពីឆ្នាំ២០០៨ អ្វីដែលពួកគាត់ទាំងពីរអាចទិញបាននោះគឺរថយន្ដសារីចាស់មួយគ្រឿងប៉ុណ្ណោះក្នុងតម្លៃ៤,០០០រីងហ្គីត (ប្រមាណ៩៦៥ដុលា្លរអាមេរិក)។

អ្នកស្រី Nur Amyza Ismail បាននិយាយថា៖«អ្នកជិតខាងតែងតែមើលងាយនិងចម្អកមកកាន់គ្រួសាររបស់ខ្ញុំ ព្រោះខ្ញុំនិងប្ដីមិនបានរៀនសូត្រច្រើននោះទេ។ ហើយពួកគេបានប្រាប់ថា អាជីវកម្មលក់មាន់នេះ នឹងមិនអាចរីកចម្រើនទៅមុខទេ។»

ប្រភពបានបន្ដថា ពួកគាត់ទាំងពីរបានផ្លាស់ប្ដូរទម្លាប់មិនល្អ និងតាំងចិត្តក្នុងការរកស៊ីដើម្បីជំនះការមើលងាយពីអ្នកជិតខាង។ ពួកគាត់បានខិតខំរកស៊ីដោយមិនរអ៊ូពីភាពនឿយហត់រហូតអាចទិញរថយន្ដបន្ថែមចំនួន៤គ្រឿងទៀត។ លុះមកដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ អ្នកស្រី Nur Amyza Ismail បានទិញរថយន្ដម៉ាក AUDI RS5 ដ៏ថ្មីសន្លាងមួយគ្រឿងក្នុងតម្លៃ ២៥០,០០០ (ប្រមាណ៦០,៣៤៩ដុល្លារអាមេរិក) ទុកជាកាដូជូនទៅកាន់ប្ដីរបស់គាត់។

យ៉ាងណាមិញ ក្រោយពីជោគជ័យនឹងអាជីវកម្មលក់មាន់រួចមក ពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលអាចតស៊ូជំនះរាល់ឧបសគ្គ និងការមើលងាយពីអ្នកជិតខាងបាន។ ពួកគាត់ទាំងពីរក៏កំពុងទទួលបាននូវការចាប់អារម្មណ៍ពីមហាជននៅលើបណ្ដាញសង្គមក្នុងប្រទេសម៉ាឡេស៊ីផងដែរ៕

ប្រភព៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *