តិចលមិនបានដឹងទៅ?​ មូលហេតុពិធីបុណ្យ​អុំទូក​ គេ​ជ្រើសរើស​ក្រមុំព្រហ្មចារី​ ឲ្យ​​រាំក្បាលទូក​ គឺដោយសារតែ…

បច្ចុប្បន្ន​នេះ​ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ គេសង្កេត​ឃើញថា​ ​ស្រ្តី​គឺតែងតែមាន​វត្តមាន​នៅរាំលើក្បាលទូក​ច្រើនជាងបុរស​ ពីព្រោះ​តែស្រ្តីមាន​សំលៀក​បំពាក់​ចង​ក្បិន​យ៉ាងស្រស់​ឆើតឆាយ មាន​រូប​ស្អាត​ល្វត់ល្វន់​ បានក្លាយ​ជា​ទី​គាប់ចិត្ត​ និងទាក់​ទាញសំរាប់អ្នក​ទស្សនា ក៏ដូច​ជា​ក្រុម​កីឡាករ​ប្រណាំងទូក​ ឲ្យ​មាន​កំលាំងចិត្ត​ក្នុង​ការ​ប្រណាំង​នោះ​ផងដែរ។


បើនិយាយ​ពីជំនាន់ដើមឯណោះវិញ​ គឺគេជ្រើសរើសយកបុរសមកធ្វើជាអ្នករាំក្បាលទូក​ ព្រោះបុរសគឺតំណាងឲ្យនូវភាពក្លាហាន​ តស៊ូ​ ជំនះនូវរាល់​ឧបសគ្គ​ ដែលហាក់បីដូចជាមេ​ទ័ព​ដ៏អង់អាច​បំផុត​ ដោយមានការ​បញ្ជា​ដ៏មុតស្រួច​ ​និង​ប្រុងប្រយ័ត្ន​ ជាពិសេស​​អាច​យក​ជើង​ទៅធាក់​ខ្សែ​នៅ​ពេល​ដែលជិត​ដល់ទីផ្តាច់​ព្រ័ត្រ​ជាដើមនោះ។​

បេីតាម​សម្តី​លោក មៀច ប៉ុន មន្ត្រី​ពុទ្ធ​សាសនបណ្ឌិត​ ​និង​ជា​ក្រុម​ជំនុំ​ទំនៀម​ទំលាប់ប្រពៃណី​ជាតិខ្មែរ​ ធា្លប់​បានលើកឡើងពី​វប្បធម៌​ខ្មែរ​យើងក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​យ៉ាងដូច្នេះ​ថា​ ”ជាទូទៅស្រី្ត​អ្នក​រាំ​ក្បាល​ទូក​ គឺ​​ត្រូវ​បានគេ​ជ្រើសរើស​យក​ស្រ្តី​ណា​ ដែល​នៅ​ក្រមុំ​ព្រហ្មចារី ហើយមាន​អាយុវ័យ​ចន្លោះ​ពី​១៦ ទៅ​១៧​ឆ្នាំ​ប៉ុណ្ណោះ និងប្រកប​ទៅ​ដោយ​បុគ្គលិក​លក្ខណៈ​ដ៏ល្អ​ប្រសើរ ដើម្បី​នាំ​លាភ​ និងភ័ព្វ​សំណាង​របស់​ទូក”។


ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *