ខ្លោចចិត្តណាស់!!! ឃើញសត្វក្រពើធំមួយក្បាល ដុះពោះប៉ោងៗ ពេលចាប់មកវះមើលទើបសង្វេគស្រែកយំពេញមួយគ្រួសារ
ក្រពើត្រូវបានគេចាត់ទុកជាសត្វដ៏សាហាវមួយ ដែលគេស្គាល់ថាជាមច្ចុរាជក្នុងទឹក។ ជាក់ស្ដែង ថ្មីៗនេះ មានករណីមួយកើតឡើងនៅលើកោះ Borneo ប្រទេសឥណ្ឌូណេស៊ី ធ្វើឱ្យគ្រួសារមានការសង្វេគចិត្តយ៉ាងខ្លាំង។ដំបូងឡើយ សមត្ថកិច្ចបានទទួលការរាយការណ៍ពីប្រជាជននៅក្នុងតំបន់ថា ប្រទះឃើញក្រពើធំមួយ មានពោះប៉ោងខុសពីធម្មតា។ បន្ទាប់មក សមត្ថកិច្ចក៏បានទាក់ទងអ្នកជំនាញមកចាប់ក្រពើនោះ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់ប្រជាជនផង និងស្វែងរកការពិតផង។
ស្របពេលជាមួយគ្នានោះ ក៏មានដំណឹងថា បុរសម្នាក់បានបាត់ខ្លួនក្បែរតំបន់ប្រទះឃើញក្រពើ។ បើតាមនារីជាប្រពន្ធ ប្រាប់ថាប្ដីរបស់នាងបានបាត់ខ្លួន បន្ទាប់ពីព្យាយាមដើររកលៀស មកធ្វើម្ហូប នៅតំបន់ដែលសម្បូរទៅដោយសត្វក្រពើនោះ។ដើម្បីឱ្យអស់មន្ទិល សមត្ថកិច្ចបានធ្វើការវះពោះក្រពើនោះមើល ក៏ឃើញដៃខាងឆ្វេង និងជើង នៅក្នុងពោះក្រពើនោះ។ ចំណែកលោក Teddy Ristiawan ក៏បានសន្និដ្ឋានថា បំណែកនោះ ជារបស់ជនរងគ្រោះដែលបាត់ខ្លួន។ ការសន្និដ្ឋានបែបនេះ គឺបន្ទាប់ពីប្រទះឃើញម៉ូតូជនរងគ្រោះ និងស្បែកជើង នៅមាត់ទឹក។
ប្រពន្ធជនរងគ្រោះ ដែលមានឈ្មោះ Anisa បាននិយាយទាំងសង្វេគចិត្តថា នាងមិនជឿសោះ មានរឿងនេះកើតឡើងចំពោះប្ដីរបស់ខ្លួន។ ពេលនេះ សូម្បីសាកសពក៏មិនអាចយកមកពេញបាន នៅសល់ត្រឹមបំណែកខ្លះៗ សម្រាប់ធ្វើបុណ្យ។គួរបញ្ជាក់ដែរថា កាលឆ្នាំ២០១៦ អ្នកទេសចរជនជាតិរុស្ស៊ី ត្រូវបានក្រពើសម្លាប់នៅកោះ Ampat ដែលជាទីកន្លែងមុជទឹកដ៏ល្បីឈ្មោះ។ ជាទូទៅ នៅប្រទេសឥណ្ឌូណេស៊ី តែងរងគ្រោះដោយសារសត្វសាហាវ ដូចជាខ្លា ពស់ ដំរី និងក្រពើជាដើម ព្រោះពេលរុករានព្រៃ សត្វសាហាវបានវង្វេងជម្រក។